Apple លុបវីដេអូមួយចេញភ្លាមៗ ព្រោះមានបង្ហាញឈ្មោះផលិតថ្មីដែលមិនទាន់បានប្រកាស

  • 2020-04-03 03:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple បាន​បង្ហោះ​វីដេអូ​ណែនាំ​ថ្មី​មួយ​នៅ​លើ​គណនី YouTube របស់​ខ្លួន​នា​ថ្ងៃ​នេះ ហើយ​នៅ​ក្នុង​វីដេអូ​គឺ​មាន​រំឭក​អំពី​ឈ្មោះ AirTag ជា​ផលិតផល​ថ្មី​ដែល​គេ​រំពឹង​ថា​ Apple នឹង​ប្រកាស​ចេញ​ក្នុង​កម្មវិធី WWDC នា​ខែ​មិថុនា​ខាង​មុខ។

​​ក្នុង​វីដេអូ​ដែល Apple បាន​លុប​ចោល​បាត់​ទៅ​ហើយ​នោះ មាន​និយាយ​អំពី​ឈ្មោះ AirTag នៅ​ក្នុង​មុខងារ​ Find My។ ក្នុង​នោះ​មាន​សរសេរ​ថា ៖ "Offline finding enables this device and AirTags to be found when not connected to Wi-Fi or cellular.”

ផលិតផល​ AirTag នេះ​​ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​​ឧបករណ៍​សម្រាប់​ភ្ជាប់​ជា​មួយ​វត្ថុ​ផ្សេង​ទៀត​ដូច​ជា​សោ ឬ​​កាបូប​លុយ​ ដែល​អាច​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ស្វែង​រក​ទីតាំង​​​នៃ​វត្ថុ​បាន​យ៉ាង​ងាយ ទោះ​បី​ជា​មិន​មាន​ភ្ជាប់​ជា​មួយ W-Fi ឬ​អ៊ីនធឺណិត​ទូរសព្ទ​ក្ដី៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង