ដល់កហើយ! ត្រឹមរយៈពេល១ថ្ងៃ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាជនរាប់រយខ្នងនៅតាមបណ្តាខេត្ត

  • 2020-04-03 06:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២ ខែ មេសានេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និង ឧតុនិយម បានអោយដឹងថាផ្ទះប្រជាពលរដ្ឋប្រមាណជា ១១៥ខ្នង នៅតាមបណ្តាខេត្តមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយសារខ្យល់កន្ត្រាក់ ត្រឹមតែរយៈពេល១ថ្ងៃ​​។

១. កាលពីល្ងាច ថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ ផ្ទះប្រជាពលរដ្ឋដែលខូចខាតដោយសារខ្យល់កន្ត្រាក់សរុបមានចំនួន ១៨ខ្នង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងនោះរួមមាន ៖

  • ឃុំស្លក្រាមចំនួន ០៨ខ្នង នៅចំណុចភូមិចក់ពួក ខូចទាំងស្រុងចំនួន ០៤ខ្នង និងរបើកដំបូលចំនួន០៤ខ្នង
  • ឃុំស្វាយចេកចំនួន ១០ខ្នង នៅភូមិល្បើកស្វាយ ចំនួន ១០ខ្នងផ្ទះ។

២. នៅយប់ ថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ ខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៧ខ្នង ស្ថិតនៅភូមិស្រែក្រសាំង អូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

៣. នៅល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣៥នាទី មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ខ្នង (រលំទាំងស្រុង ០១ខ្នង) ខូចខាតសង្ក័សី៧០សន្លឹក នៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

៤. នៅថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ ល្ងាច នៅស្រុកសំឡូត និងស្រុករុក្ខគីរី ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៦ឃុំ រួមមាន ៖

  • ឃុំសំឡូត ប៉ះពាល់ចំនួន ០២ភូមិ គឺ ភូមិបឹងរុនចំនួន ០៩ខ្នងផ្ទះ និងភូមិកន្ទួត ចំនួន ០៩ខ្នងផ្ទះ សរុប ១៨ខ្នងផ្ទះ
  • ឃុំស៊ុង ចំនួន ០១ភូមិ គឺ ភូមិកណ្តាល ចំនួន ១៤ខ្នងផ្ទះ
  • ឃុំតាសាញ ០១ភូមិ គឺ ភូមិអន្លង់ពួក ចំនួន ០៧ខ្នងផ្ទះ
  • ឃុំព្រៃត្រឡាច ប៉ះពាល់ចំនួន ១៧ខ្នង
  • ឃុំមុខរាហ៍ ប៉ះពាល់ចំនួន ០៦ខ្នង
  • ឃុំស្តុកប្រវឹក ប៉ះពាល់ចំនួន ០១ខ្នង សរុបរួម ០៦ឃុំ ចំនួន ៦៣ខ្នងផ្ទះ។

៥. នៅរសៀល ថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង និងជង្រុកចំនួន០២ នៅភូមិពង្រឃុំត្រាំសរសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។

៦. នៅល្ងាច ថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ មានខ្យល់កន្រ្តាក់បោកបក់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នង ស្ថិតនៅភូមិត្រពាំងស្វាយ និងភូមិសែនជ័យ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ប្រភព និង រូបភាពបន្ថែម ៖ ក្រសួងធនធានទឹក និង ឧតុនិយម

អត្ថបទ ៖ Art