មិន​ធម្មតា! Messi ទើបតែបាន​កាត​ក្រហម​​ ២ ​ប៉ុណ្ណោះ​ក្នុង​អាជីពបាល់ទាត់

  • 2020-04-03 07:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​មុត​ស្រួច​​របស់​ Barcelona និង​អាហ្សង់ទីន Lionel Messi ទើប​ទទួល​បាន​កាតក្រហម​តែ​ពីរលើក​​ប៉ុណ្ណោះ ចាប់​តាំង​​​ពី​ប្រកប​អាជីព​បាល់​ទាត់​ ក្លាយ​ជា​តារា​ឆ្នើម​ល្បីល្បាញ​លើ​ពិភពលោកមក។

Messi ប៉ះជាមួយខ្សែ​ការពារ​​ Medel ឆ្នាំ២០១៩ ពាន Copa America

កាត​​ក្រហម​ទី​១​របស់​កីឡាករ​ជំនាញ​ជើង​ឆ្វេង​ គឺ​ពេល​រូប​គេ​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​ជា​លើក​ដំបូង​ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ប្រទេស​ហុងគ្រី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០០៥។

កាល​នោះ​ម្ចាស់​ជើង​ឯក Ballon d'Or ៦សម័យ​កាល ត្រូវ​បាន​ប្ដូរ​ចូល​ជំនួសកីឡាករ Lisandro Lopez នៅ​នាទី​៦៤ ប៉ុន្តែ​​លេង​បាន​២​នាទី​ប៉ុណ្ណោះ រូប​គេ​ត្រូវ​បាន​អាជ្ញាកណ្ដាល​​ឱ្យ​កាត​ក្រហម​បណ្ដេញ​ចេញ ក្រោយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​វ័យ​១៨​ឆ្នាំ​ វាសដៃត្រូវមុខ Vilmos Vancza ពេលកីឡាករហុងគ្រីទាញ​អាវ​​ Messi។

ចំណែក​កាត​ក្រហម​ទី​២​ Messi ទទួល​បាន​នៅ​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៩​ ពេល​អាហ្សង់ទីន​ឈ្នះ​​ប្រទេស​ឈីលី ២-១ ក្នុង​ពាន​រង្វាន់ Copa America។ កាល​នោះ Messi ប៉ះ​គ្នា​ជាមួយ​ខ្សែ​ការពារ​​ Medel ហើយ Messi ត្រូវ​អាជ្ញាកណ្ដាល​​ឱ្យ​កាតក្រហម ដោយ​សារ​កាយវិការ​របស់​គេ។

ចាប់​តាំង​ពី​លេង​​បាល់​ទាត់​មក ទាំងជាយុវជននិងឈុតធំរបស់ក្លឹបនិងប្រទេស ខ្សែ​ប្រយុទ្ធកម្ពស់១,៧០ម៉ែត្រ ​ពូកែ​ញាក់​វ័យ​៣២​ឆ្នាំ លេង​បាន​ជាង​ ៦០០​ប្រកួត​ ហើយ​រូប​គេ​ទើប​ទទួល​បាន​កាត​ប្រហម​តែ​២​ប៉ុណ្ណោះ​ក្នុង​អាជីពបាល់​ទាត់។

លេងឱ្យក្លឹប Barcelona

  • ២០០៣-២០០៤ លេងនៅ Barcelona C បង្ហាញ​ខ្លួន ១០ លើក រកបាន ៥ គ្រាប់

  • ២០០៤-២០០៥ លេងនៅ Barcelona B បង្ហាញ​ខ្លួន ២២ លើក រកបាន ៦ គ្រាប់

  • ២០០៦-បច្ចុប្បន្ន លេងនៅ Barcelona បង្ហាញ​ខ្លួន ៤៧៤ លើក រកបាន ៤៣៨ គ្រាប់

លេងឱ្យជម្រើសជាតិអាហ្សង់ទីន

  • ២០០៤-២០០៥ អាហ្សង់ទីន U20 បង្ហាញ​ខ្លួន ១៨ លើក រកបាន ១៤ គ្រាប់

  • ២០០៨ លេងឱ្យអាហ្សង់ទីន U23 បង្ហាញ​ខ្លួន ៥ លើក រកបាន ២ គ្រាប់

  • ២០០៥-បច្ចុប្បន្ន លេងឱ្យអាហ្សង់ទីន បង្ហាញ​ខ្លួន ១៣៨ លើក រកបាន ៧០ គ្រាប់

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី