ជួបជាមួយសមត្ថភាព Neymar តូចអាយុទើបតែ៨ឆ្នាំ តែញាក់បាល់ដូចព្យុះ
- 2020-04-03 07:28:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបជាមួយសមត្ថភាព Neymar តូចអាយុទើបតែ៨ឆ្នាំ តែញាក់បាល់ដូចព្យុះ
ចន្លោះមិនឃើញ
កុមារា Marco Antonio អាយុ៨ឆ្នាំត្រូវបានគេឲ្យរហស្សនាមថា Neymar តូច បន្ទាប់ពីគេបានធ្វើឲ្យកក្រើកអនឡាញ ចំពោះបច្ចេកទេសលេងបាល់ដ៏អស្ចារ្យ។
Marco ត្រូវបានគេដឹងថា មានការចាប់អារម្មណ៍ពីក្រុមយក្សរបស់អេស្ប៉ាញទាំងពីរគឺ Barcelona និង Real Madrid។ គេក៏បានទាក់ចិត្តពី Serge Gnabry កីឡាកររបស់ Bayern Munich ផងដែរ ពេលដែលពួកគេជួបគ្នាក្នុងកម្មវិធីទូរទស្សន៍មួយរបស់អាល្លឺម៉ង់។
ប៉ុន្តែផ្នែកនៃភាពជោគជ័យរបស់ Marco ស្ថិតក្រោមការគំរាមកំហែងពីជំងឺរលាករ៉ាំរ៉ៃនៃពោះវៀន ដែលធ្វើឲ្យគេឧស្សាហ៍ឈឺចាប់។ គ្រួសាររបស់គេសង្ឃឹមថាក្មេងម្នាក់នេះអាចនឹងដើរតាមគន្លងរបស់ Lionel Messi ដែលជម្នះបញ្ហាការលូតលាស់ពេលនៅជាកុមារ រហូតក្លាយជាកីឡាករលំដាប់ពិភពលោក។
ឪពុករបស់ Marco បានបង្ហាត់កូនរាល់ថ្ងៃ ចាប់តាំងពីគេចេះដើរ ប៉ុន្តែគេជួបបញ្ហាជំងឺរលាករ៉ាំរ៉ៃនៃពោះវៀន។ លោក Felipe de Freitas ដែលជាឪពុករបស់ Marco បានប្រាប់ឲ្យដឹងថា កូនរបស់ខ្លួនឧស្សាហ៍ចូលបន្ទប់ទឹកណាស់។ រៀងរាល់យប់ គេក្រោកនិងទៅបន្ទប់ទឹក៤ដង និងចូលយូរៗណាស់។ ពោះវៀនរបស់គេរលាក ហើយរាគមានឈាមក្នុងនោះទៀត។
ត្បិតជួបបញ្ហាបែបនេះមែន Felipe គិតថា កូនរបស់ខ្លួនកើតមកមានទេពកោសល្យបាល់ទាត់ស្រាប់ និងជាកាដូពីធម្មជាតិ។ ក្ដីស្រមៃរប៉ Marco ចង់ក្លាយជាកីឡាករបាល់ទាត់ម្នាក់។ Marco Antonio ចាប់ផ្ដើមមានអ្នកស្គាល់តាមរយៈវីដេអូត្រែះបាល់ក្នុងផ្ទះ ទទួលបានអ្នកចូលមើល១២លានដងលើ Instagram៕