realme នៅតែរក្សាចំណាត់ថ្នាក់ទី ៧ នៅក្នុងទីផ្សារស្មាតហ្វូនពិភពលោកគិតត្រឹមខែកុម្ភៈ ២០២0 នេះ

  • 2020-04-04 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​វិភាគរបស់ Counterpoint Research Monthly Market Pulse នៅ​ខែ​កុម្ភៈឆ្នាំ ២០២០ នេះ​បាន​ឱ្យ​ដឹង​ថា realme ជា​ស្លាក​យីហោ​ស្មាតហ្វូន​ដែល​មាន ការរីកចម្រើន លឿនបំផុតនៅលើ ពិភពលោកដែលបានឈរនៅចំណាត់ថ្នាក់លេខ ៧ ដោយមានចំណែក ទីផ្សារសកលរហូតដល់ ២,៧% ដោយនៅតែអាចរក្សាចំណាត់ថ្នាក់ពីមុនរបស់ខ្លួននិង បង្ហាញថាជាម៉ាកស្មាតហ្វូនដ៏មានសក្ដានុពលមួយ។

ទោះបីជាទីផ្សារទូរសព្ទក្នុងពិភពលោកកាលពីខែកុម្ភៈឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះរហូតដល់ ១៤ % ក៏ដោយ ក៏ realme នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន និងបន្តរីកចម្រើនឥតឈប់ឈរក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោកដោយសារតែអនុវត្តនូវគោលការនៃថាមពលបច្ចេកវិទ្យា “Dare to Leap” គោលការ “ asset-light ,short channel និង e-commerce”ទទួលបានជោគជ័យនៅក្នុងទីផ្សារស្មាតហ្វូនជាសកល។ នៅឆ្នាំនេះ realme នឹងធ្វើតាមយុទ្ធសាស្រ្ត “Smartphone + AIoT” ដើម្បីបង្កើត​និន្នាការ​វៃឆ្លាតសម្រាប់ជីវិតយុវវ័យឱ្យកាន់តែប្រសើរផងដែរ។

realmeត្រូវ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ០៤ ខែឧសភាឆ្នាំ ២០១៨ ដោយ​ស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li ផ្តោតលើស្មាតហ្វូនដែលមានគុណភាពខ្ពស់និងទាន់សម័យនិងផលិតផល IoT ។ realme មានទីស្នាក់ការកណ្តាលនៅទីក្រុងសិនជិនខេត្តក្វាងទុងប្រទេសចិន។ គោលបំណងនៃ realme គឺដើម្បីផ្តល់នូវផលិតផលដែលមានបទពិសោធន៍ល្អឥតខ្ចោះសម្រាប់យុវវ័យ។

នៅចុងឆ្នាំ ២០១៩ កន្លង​ទៅ​ realme បានពង្រីកទីផ្សារជាសកលរហូតដល់ ២៧ ទីផ្សារដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី អឺរ៉ុប រុស្សី អូស្ត្រាលី អេហ្ស៊ីប និង ប្រទេសផ្សេងៗទៀត ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ ២៥ លានអ្នក៕

ប្រភព៖ Counterpoint Research   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម