ផែនការថ្មីរបស់ Premier League ក្រោយប្រជុំសម្រេចយប់មិញ
- 2020-04-04 00:36:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផែនការថ្មីរបស់ Premier League ក្រោយប្រជុំសម្រេចយប់មិញ
ចន្លោះមិនឃើញ
Premier League បានសម្រេចសារជាថ្មីម្ដងទៀតគឺ នឹងត្រឡប់មកវិញនៅពេលណាដែលស្ថានការណ៍កូវីដ-១៩អាចគ្រប់គ្រងបានប៉ុណ្ណោះ។
យោងតាមផែនការចាស់ក្របខ័ណ្ឌកំពូលដ៏មានប្រជាប្រិយភាពមួយនេះគ្រោងចាប់ផ្ដើមលេងនៅចុងខែមេសា ឬដើមខែឧសភាប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩មិនបានថមថយសោះទើបធ្វើឲ្យស្ថាប័ន Premier League សម្រេចថាពន្យារពេលដល់ស្ថានភាពធូរស្រាលដោយមិនអាចព្យាករណ៍បានមុន។
ដោយឡែករឿងសំខាន់មួយទៀត Premier League ក៏ស្នើសុំទៅកីឡាករកាត់៣០%នៃប្រាក់ចំណូលរបស់ពួកគេដើម្បីការពារវិបត្តិហិរញ្ញវត្ថុដែលក្លឹបនីមួយៗកំពុងប្រឈម អំឡុងបាត់បង់ចំណូលពីការលក់សំបុត្រប្រកួត៕