ចុម កីឡាករ AT Madrid ម្នាក់ដាក់ឈ្មោះឆ្កែខ្លួនថា Anfield
- 2020-04-04 05:03:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុម កីឡាករ AT Madrid ម្នាក់ដាក់ឈ្មោះឆ្កែខ្លួនថា Anfield
ចន្លោះមិនឃើញ
Marcos Llorente បានបង្ហើបពីឈ្មោះឆ្កែរបស់ខ្លួនថា Anfield ត្រឹមពេលតែ១ខែប៉ុណ្ណោះ ក្រោយពីរូបគេបានជួយក្រុម AT Madrid ទម្លាក់ Liverpool ដល់អង់គ្លេស។
កីឡាករវ័យ២៥ឆ្នាំនេះជាអ្នករួមចំណែករកគ្រាប់បាល់ជួយក្រុម AT Madrid ទម្លាក់ក្រុម Liverpool ដែលជាក្រុមការពារតំណែងជើងឯកបាន។ ក្រោយពីជួយក្រុមទទួលបានជោគជ័យនេះហើយ ក៏ស្រាប់តែពេលនេះ រូបគេបានបង្ហោះរូបឆ្កែ១ក្បាលរបស់ខ្លួនទៀត ដោយបានដាក់ឈ្មោះថា Anfield ដូចឈ្មោះកីឡដ្ឋានរបស់ក្រុម Liverpool តែម្ដង។
ការទម្លាក់ក្រុមការពារតំណែងជើងឯកកន្លងទៅនេះ បានធ្វើឱ្យក្រុម AT Madrid ល្បីឈ្មោះយ៉ាងខ្លាំង ត្បិតអីរដូវកាលនេះ Liverpool ជាក្រុមខ្លាំង និងមិនងាយមានក្រុមណាអាចយកឈ្នះពួកគេបាននោះទេ។ តែគួរឱ្យស្ដាយ បច្ចុប្បន្ននេះបាល់ទាត់ត្រូវបានផ្អាកសិនទៅហើយ ដោយមិនទាន់អាចកំណត់ថ្ងៃត្រលប់មកវិញបាននោះទេ៕