Kaka ​ជ្រើស​យក Messi ​ជា​កីឡាករ​ល្អ​ជាង Ronaldo ​

  • 2020-04-04 08:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​កីឡាករ​ល្បី​ឈ្មោះ Kaka ​បាន​ជ្រើស​រើស​យក Lionel Messi ​ជា​កីឡាករ​ល្អ​បំផុត នាំ​មុខ​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន Cristiano Ronaldo ​ទៅ​ទៀត។

​Kaka ​ជា​អតីត​កីឡាករ Real Madrid ​ហើយ​ធ្លាប់​លេង​ជាមួយ Ronaldo ​ពី​ឆ្នាំ​២០០៩​ដល់​២០១៣។ ​តែ​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ​ឆ្នាំ​២០០៧​រូប​នេះ បែរ​ជា​ជ្រើស​រើស​យក Messi ​ទៅ​វិញ​ជា​កីឡាករ​ល្អ​បំផុត។ ​ការ​ជ្រើសរើស​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ធ្វើ​ឱ្យ​មាន​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។

​បុរស​វ័យ​៣៧​ឆ្នាំ​បាន​ពន្យល់​ហេតុផល​ដែល​ខ្លួន​ជ្រើសរើស​បែប​នេះ​ថា​៖ “ខ្ញុំ​ធ្លាប់​លេង​ជាមួយ Cristiano ​ហើយ​គាត់​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ ​ប៉ុន្តែ​ខ្ញុំ​សូម​ជ្រើស​រើស​យក Messi ​ជា​កីឡាករ​ល្អ​បំផុត។ ​គាត់​មាន​ទេពកោសល្យ​ពី​កំណើត អ្វី​ដែល​គាត់​លេង​គឺ​ពិត​ជា​កម្រ​មាន​អ្នក​ធ្វើ​ដូច​ណាស់។ ​យើង​ពិត​ជា​មាន​សំណាង​ណាស់ ដែល​បាន​មើល​កីឡាករ​ល្អ​២​នាក់​លេង​ក្នុង​សម័យ​កាល​នេះ​”៕

ប្រភព៖ Goal   អត្ថបទ៖ វ៉ាន់ សក្ដិ