UCL និង Europa អាច​នឹង​ត្រូវ​រំសាយ​ចោល ប្រសិន​បើ​​ករណី​មួយ​នេះ​កើត​ឡើង

  • 2020-04-06 01:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA បាន​ប្រកាស​ថា​ពាន​ធំ​របស់​អឺរ៉ុប​ទាំង​ពីរ​គឺ Champions League និង Europa League នឹង​រំសាយ​ចោល ប្រសិន​បើ​ការ​ប្រកួត​មិន​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣ ខែ សីហា។

បាល់ទាត់​ជុំ​វិញ​តំបន់​អឺរ៉ុប​កំពុង​ត្រូវ​បាន​ផ្អាក​​​ទាំង​អស់ ដោយ​សារ​តែ​ជួប​វិបត្តិ​វីរុស​កូរ៉ូណា។ ទល់​នឹង​ពេល​នេះ​គេ​មិន​​ទាន់​ដឹង​ថា​បាល់ទាត់​រដូវ​កាល​២០១៩-២០​នឹង​ត្រូវ​លេង​បញ្ចប់​ឬ​រំសាយ​​នៅ​ជុំវិញ​តំបន់​អឺរ៉ុប ប៉ុន្តែ​ប្រធាន​ UEFA លោក Aleksander Ceferin បាន​កំណត់​ថ្ងៃ​បញ្ចប់​ឲ្យ​ហើយ​នូវ​ពាន​រង្វាន់ UCL និង UEL។

“វា​ត្រូវ​តែ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣ ខែ សីហា ទាំង Champions និង Europa League។ ពួក​យើង​មិន​អាច​រងចាំរហូត​ដល់​ខែ កញ្ញា​ឬ​តុលា​បាន​ឡើយ។ ប្រសិន​បើ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពួក​យើង​លេង យើង​ក៏​មិន​អាច​លេង​បាន​ដែរ"។ សម្ដី Ceferin។

លោក​បន្ត​ថា គ្រប់​គ្នា​កំពុង​រង​ចាំ​មើល​ស្ថានភាព​ពិភពលោក​ជា​ពិសេស​នៅ​អឺរ៉ុប។ វា​ពិត​ជា​ល្អ​ប្រសិន​បើ​លេង​បិទទ្វារ​ និង​មាន​ការ​ផ្សាយ​លើ​ទូរទស្សន៍ ព្រោះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន ព្រោះ​វា​​បាន​ផ្ដល់​​កម្លាំង​វិជ្ជមាន​ទៅ​​កាន​​ផ្ទះ​របស់​ពួក​គេ ជាជាង​មិន​មាន​ការ​លេង​អ្វី​សោះ។

កាល​ពី​ចុង​ខែ​មីនា ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA ​បាន​បញ្ជាក់​ថា​ការ​ប្រកួត UEFA Champions League ​និង UEFA Europa League ​គឺ​រក​ថ្ងៃ​ត្រលប់​មក​លេង​វិញ​មិន​ទាន់​បាន​នោះ​ទេ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម