Apple ឲ្យលុយ Hacker ម្នាក់ជាង ៧ម៉ឺនដុល្លារ ព្រោះរកឃើញចន្លោះប្រហោងធំ

  • 2020-04-06 02:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker ចិត្ត​ល្អ​ម្នាក់ (White-Hat Hacker) ​ឈ្មោះ​ថា​ Ryan Pickren​ អាច​ធ្វើ​ការ​​​លួច​ចូល​កាមេរ៉ា​ iPhone បាន​ដោយ​​គួប​ផ្សំ​នូវ​ចន្លោះ​ប្រហោង​ចំនួន​បី​ដែល​ខ្លួន​រក​ឃើញ។

Hacker រូប​នេះ​បាន​​រាយការណ៍​​នូវ​ចន្លោះ​ប្រហោង​នេះ​ដល់ Apple កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ហើយ​ Apple បាន​ជួសជុល​ចន្លោះ​ប្រហោង​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ខែ​មករា និង​ចន្លោះ​ប្រហោង​ផ្សេង​ទៀត​នៅ​ខែ​មីនា។ ជា​ការ​ថ្លែងអំណរគុណ​ Apple បាន​​ផ្ដល់​ប្រាក់​រង្វាន់​ជា​ទឹក​ប្រាក់ ៧៥ ០០០ ដុល្លារ ដល់ Hacker រូប​នេះ​ផង​ដែរ។

​គួរ​ដឹង​ថា​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង​ទៅ Apple បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​កម្មវិធី​ស្វែង​រក​​​ចន្លោះ​ប្រហោង​យក​ប្រាក់​រង្វាន់​សម្រាប់​គ្រប់​គ្នា ក្រោយ​ពី​បាន​ប្រកាស​ពី​កម្មវិធី​នេះ​កាល​ពី​ខែ​សីហា ក្នុង​សន្និសីទ​កាសែត​ Black Hat នៅ​ Las Vegas។ ពី​មុន​មក​ការ​ស្វែង​រក​​ចន្លោះ​​ប្រហោង​​នេះ​​គឺ​មាន​សម្រាប់​តែ​អ្នក​ស្រាវជ្រាវ​សុវត្ថិភាព​មួយ​ចំនួន​ដែល Apple ធ្វើ​ការ​អញ្ជើញ​តែ​ប៉ុណ្ណោះ ហើយ​ទទួល​យក​តែ​ចន្លោះ​ប្រហោង​លើ​ iOS តែ​ប៉ុណ្ណោះ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី