មកដឹងតម្លៃឡាន Land Cruiser ស៊េរីចាស់ នៅតែមានផលិតលក់នៅអារ៉ាប់

  • 2020-04-06 03:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Land Cruiser គឺ​ជា​ SUV ដែល​មាន​អាយុកាល​ចំណាស់​ហើយ ពោល​កកើត​ឡើង​ពី​តាំង​ឆ្នាំ ១៩៥១ មក​ម្ល៉េះ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ​វា​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង។ ងាក​ទៅ​មើល​រថយន្ត Land Cruiser ស៊េរី​ចាស់​មួយ នៅ​តែ​មាន​ផលិត​លក់​ជា​រថយន្ត​ថ្មី​យ៉ាង​ទូលំទូលាយ​នៅ​សហភាព​អារ៉ាប់រួម។

នោះ​គឺ​ Toyota Land Cruiser J70 ដែល​ចាប់​ផ្ដើម​ផលិត​តាំង​ពី​ឆ្នាំ ១៩៨៤។ ប្រភេទ​ដែល​លក់​នៅ​អារ៉ាប់រួម​គឺ​​ជា​ប្រភេទ​មាន​ទ្វារ​បី​ និង​មាន​ជា​ប្រភេទ LC Pickup ផង​ដែរ ដែល​មាន​បំពាក់​ម៉ាស៊ីន​ ៤,០ លីត្រ ចំណុះ ២២៨ សេះ V6 ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ ៥ វគ្គ។

រថយន្ត​ Land Cruiser ស៊េរី​ចាស់​នេះ​គឺ​មាន​ដាក់​លក់​នៅ​អារ៉ាប់រួម​ក្នុង​តម្លៃ​ចាប់​ពី ១៤១ ៧៥០ ដឺហាំ ដែល​ស្មើ​ប្រមាណ ៣៨ ៥៩០ ដុល្លារ៕

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង