ចូល​មើល​យន្តហោះ​ឯក​ជន​ជួលរបស់ Messi តម្លៃ​១២​លាន​ផោន​ទំនើប​មិន​ធម្មតា

  • 2020-04-06 03:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​ម្នាក់ Lionel Messi មាន​យន្តហោះ​ឯកជន​មួយ​គ្រឿង​ដែល​មាន​តម្លៃ​១២​លាន​ផោន សម្រាប់​ដឹក​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​ពេល​ចាំបាច់។

យន្តហោះ​មួយ​គ្រឿង​នេះ​​ផលិត​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​អាហ្សង់ទីន និង​រចនា​សម្រាប់​គ្រួសារ​របស់ Messi ផ្ទាល់​តែ​ម្ដង។ នៅ​ខាង​ក្នុង​យន្តហោះ​​មាន​រៀបចំ​បរិក្ខារ​យ៉ាង​ប្រណិត រួម​មាន​​ផ្ទះ​បាយ​ផ្ទាល់​ខ្លួន បន្ទប់​ទឹក​ពីរ​ និង​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​១៦​នាក់។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ កៅអី​ទាំង​អស់​អាច​បត់​ធ្វើ​ជា​គ្រែ​ដេក​បាន​ចំនួន​៨។ មុន​នឹង​​ឡើង​ដល់​យន្តហោះ នៅ​លើ​កាំជណ្ដើរ​​មាន​​សរសេរ​ឈ្មោះ​របស់ Messi និង​​គ្រួសារ​ដែល​មាន​ប្រពន្ធ​នាង Antonella បូក​ជាមួយ​កូន​ៗ ទាំង​៣ Thiago, Ciro និង Mateo។

ត្បិត​តែ​យន្ត​ហោះ​មាន​និមិត្តសញ្ញា​លេខ​១០​នៅ​ខាង​ចុង​កន្ទុយ ប៉ុន្តែ​វា​មិនមែន​ជា​កម្មសិទ្ធិ​របស់ Messi ឡើយ ពោល​គេ​បាន​ជួល​វា។ យ៉ាងណា​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ យន្តហោះ​មួយ​គ្រឿង​នេះ​ត្រូវ​បាន​រាយការណ៍​​បាន​ចុះ​ចត​បន្ទាន់​​​នៅទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ដោយសារ​តែ​យន្តហោះ​មាន​បញ្ហា​បច្ចេកទេស៕​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម