ឡានភីកអាប់ F-150 ស្ទើរគ្រប់ម៉ូដែលដាក់លក់បញ្ចុះតម្លៃ អត់តែ ២ ម៉ូដែលប៉ុណ្ណោះ

  • 2020-04-06 04:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ខែ​មេសា​នេះ ក្រុមហ៊ុន​រថយន្ត​ Ford នៅ​សហរដ្ឋអាមេរិក​បាន​បញ្ចេញ​កម្មវិធី​បញ្ចុះ​តម្លៃ​​លើ​រថយន្ត​ភីកអាប់​ F-150 ជា​ច្រើន​ប្រភេទ​នៅ​ទូទាំង​ប្រទេស។ ការ​បញ្ចុះ​តម្លៃ​ប្រចាំ​ខែ​មេសា​មាន​ដូច​ខាង​ក្រោម ៖

  • រថយន្ត​ F-150 XLT ឆ្នាំ ២០១៩ ៖ បញ្ចុះ ៥ ០០០ ដុល្លារ

  • រថយន្ត F-150 XL ឆ្នាំ ២០១៩ ៖ បញ្ចុះ ៣ ៥០០ ដុល្លារ

  • រថយន្ត​ F-150 Lariat, King Ranch, Platinum និង Limited ឆ្នាំ ២០១៩ ៖ បញ្ចុះ ២ ២៥០ ដុល្លារ

  • រថយន្ត F-150 XLT ឆ្នាំ ២០២០ ៖ បញ្ចុះ ៣ ៧៥០ ដុល្លារ

សង្កេត​ឃើញ​ថា​រថយន្ត F-150 ស្ទើរ​គ្រប់​ប្រភេទ​ទៅ​ហើយ​ដែល​ដាក់​លក់​បញ្ចុះ​តម្លៃ មាន​តែ F-150 Raptor និង​ F-150 PowerStroke ប៉ុណ្ណោះ ដែល​មិន​មាន​ការ​បញ្ចុះ​តម្លៃ។ ការ​បញ្ចុះ​តម្លៃ​នេះ​​គឺ​ស្រប​ពេល​នឹង​ដំណឹង​ចចាមអារ៉ាម​អំពី​រថយន្ត Ford F-150 ស៊េរី​ឆ្នាំ ២០២១ ត្រៀម​ប្រកាស​ចេញ​នា​ចុង​ខែ​មេសា​នេះ៕​

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង