ហេតុ​តែ​គេ​និយម​របស់​ប្រេន​ៗ ចាន​ និង​ចង្កឹះ​របស់ Wang Yi Bo ក៏​ប្រេន Supreme ដែរ

  • 2020-04-06 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រឃើញ Idol ឡាយ​ផ្ទាល់​ញ៉ាំ​បាយ ស្មាន​តែ​ចាន​ក្បាន Idol ប្រើ​ប្រាស់​ជា​របស់​ធម្មតា តែ​តាម​ការពិត ឈុត​ចាន​ចង្កឹះ​របស់​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Wang Yi Bo គឹ​មក​ពី​ប្រេន​ដ៏​ថ្លៃ​ទៅ​វិញ។

ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តារា​ប្រុស​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​គេ​នៅ​ប្រទេស​ចិន​ដោយ​សារ​ស្នាដៃរឿង The Untamed ដូច​នេះ​ហើយ រាល់​សកម្មភាព​របស់​តារា​សម្ដែង​ប្រុស Wang Yi Bo សុទ្ធតែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ទាំង​អស់។

ជាក់​ស្ដែង នៅ​ពេល​ឡាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រុស​ស្អាត​​វ័យ២២​ឆ្នាំ បាន​ជជែក​លេង​បណ្ដើរ ញ៉ាំ​បាយ​បណ្ដើរ។ តែ​អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​នោះ​គឺ ឈុត​ចាន និង​ចង្កឹះ​របស់​ប្រុសស្អាត​នេះ​ទៅ​វិញ​ទេ។ ដើម​ឡើយ ទស្សនិកជន​គិត​ថា​នេះ​គ្រាន់​តែ​ជា​ចាន​ប្រើ​ប្រាស់​ធម្មតា តែ​នៅ​ពេល​ស៊ើប​មើល​ទើប​ដឹង​ថា ចាន និង​ចង្កឹះ​នេះ​គឺ​សុទ្ធតែ​មក​ពី​ប្រេន Supreme ទាំង​អស់។

ដោយ​តម្លៃ​លក់​រាយ​នៃ​ចាន​ខាង​លើគឺ ១​តម្លៃ១៤៨​ដុល្លារ រីឯ​ចង្កឺះ​មួយ​គូ​មាន​តម្លៃ ១១២​ដុល្លារ។ បន្ថែម​ពី​នោះ អ្នក​គាំទ្រក៏​ឃើញ​ថា កែវ​ទឹក​ដែល​ប្រុស​ស្អាត​នេះ​ប្រើ​គឺ​មក​ពី​ប្រេន​តែ​មួយ និង​មាន​តម្លៃ ១ ស្មើ ១២៦​ដុល្លារ។ អ្នក​គាំទ្របាន​លាន់​មាត់​ថា ហេតុ​តែ​តារា​រូ​ប​នេះ​និយម​របស់​ប្រេនៗ​ពិត​មែន សូម្បីតែ​គ្រឿង​ចាន​ក្បាន​ក៏​​ប្រើ​របស់​ប្រេន​ដែរ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel