Berbatov អតីត​ខ្សែ​ប្រយុទ្ធ​ Man Utd ប្រាប់​ Werner កុំ​ឲ្យ​ទៅ​ Liverpool ​

  • 2020-04-06 07:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dimitar Berbatov បាន​ផ្ដល់​យោបល់​ឲ្យ​ Timo Werner បដិសេធ​ក្លឹប​ Liverpool ដោយ​ជ្រើសរើស​ការ​ទៅ​លេង​នៅ Bayern Munich វិញ។​

Werner

Werner ស៊ុត​បញ្ចូល​ទី​៨៨​គ្រាប់​ក្នុង​១៥០​ប្រកួត​ឲ្យ​ RB Leipzig របស់​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់​ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ឥទ្ធិពល​មួយ​នៅ​ទ្វីប​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន។ ទាំង​ Liverpool និង​ Bayern សុទ្ធ​សឹង​ចាប់​អារម្មណ៍​កីឡាករ​វ័យ​ ២៤​ឆ្នាំ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ទង់​៦០​លាន​ផោន។​​

យ៉ាង​ណា Berbatov អតីត​តារា​ជើង​ស៊ុត​ក្រុម​បិសាច​ក្រហម​ជឿជាក់​ថា​ Werner គួរ​រើស​យក​ Bayern ព្រោះ​ជា​ទឹកដី​អាល្លឺម៉ង់​ស្រាប់​ហើយ​ក្លឹប​នេះ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ធំៗ​ដូចជា Real Madrid, Man United, Barcelona, Manchester City, Juventus ជា​ដើម៕​​

Berbatov

ប្រភព៖ ESPN FC   ប្រែសម្រួល៖ ចិត្រា

អត្ថបទពេញនិយម