Apple ផលិតគ្រឿងបរិក្ខារពេទ្យ ដើម្បីជួយអាមេរិកប្រយុទ្ធជំងឺកូវីដ១៩

  • 2020-04-06 07:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ចូល​រួម​ចំណែក​ជួយ​បុគ្គលិក​វិស័យ​សុខាភិបាល​ការពារ​ខ្លួន​ពី​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩ ក្រុមហ៊ុន Apple បាន​ចាប់​ផ្ដើម​ផលិត​គ្រឿង​បរិក្ខារ​ពេទ្យ។

ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​គណនី Twitter របស់​ខ្លួន លោក Tim Cook បាន​​រៀប​រាប់​ថា​ Apple បាន​ប្រមូល​ផ្ដុំ​នូវ​អ្នក​ឌីហ្សាញ​ផលិតផល វិស្វករ ក្រុម​ប្រតិបត្តិការ​និង​វេច​ខ្ចប់ និង​ដៃ​គូ​ផ្គត់ផ្គង់​របស់​ខ្លួន ​ដើម្បី​ឌីហ្សាញ ផលិត​ និង​ដឹក​ជញ្ជូន​​ឧបករណ៍​ការពារ​មុខ​សម្រាប់​បុគ្គលិក​វិស័យ​សុខាភិបាល។ ការ​ដឹក​ជញ្ជូន​លើ​ដំបូង​របស់ Apple គឺ​ដឹក​ទៅ​ឲ្យ​មន្ទីរពេទ្យ​ Kaiser នៅ​តំបន់ Santa Clara កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដែល​ទទួល​បាន​​ការ​​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​ក្រុម​គ្រូ​ពេទ្យ។

Apple នឹង​ផលិត​ឧបករណ៍​ការពារ​មុខ​ឲ្យ​បាន​ច្រើន​បំផុត ១ លាន​​ឧបករណ៦​ក្នុង​មួយ​សប្ដាហ៍។ បន្ថែម​ពី​នេះ​តាម​រយៈ​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ ក្រុមហ៊ុន​ក៏​បាន​ផ្ដល់​ជូន​ម៉ាស់​ចំនួន ២០ លាន​សម្រាប់​គ្រូ​ពេទ្យ និង​គិលានុបដ្ឋាយិកា​ផង​ដែរ។ ម៉ាស់​ទាំង​នេះ​គឺ​ម៉ាស់​គុណភាព​ខ្ពស់ N95 ដែល​អាច​ការពារ​​កម្ទេច​ធូលី​បាន​ដល់ ៩៥%៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង