Lexus UX ម៉ូដែលពិសេស "Brown Edition” មានលក់តែក្នុងប្រទេសមួយប៉ុណ្ណោះ

  • 2020-04-06 07:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lexus ទើបតែបានបញ្ចេញរថយន្ត UX ម៉ូដែលពិសេសមួយ ហៅថា Lexus UX250h Brown Edition ដែលនឹងមានលក់នៅក្នុងប្រទេសជប៉ុនតែមួយគត់។

រថយន្ត SUV ខ្នាតតូចនេះ មានតួខ្លួនខាងក្រៅរហូតដល់ទៅ ៥ពណ៌ ហើយមានជម្រើសកាប៊ីនខាងក្នុងពីរពណ៌ គឺ ពណ៌ត្នោត និងពណ៌ខ្មៅ និងបំពាក់យ៉ាន់ពណ៌ប្រផេះក្រម៉ៅ (Dark Gray Metallic) ទំហំ ១៧អ៊ីង។ ក្រៅពីនោះ វាមានបំពាក់លក្ខណៈពិសេសមកស្តង់ដារ ដូចជា អេក្រង់ធំ, មុខងារ Blind Spot Monitor និង ហ្វ្រាំងជំនួយពេលចូលចត ជាដើម។

Lexus UX250h Brown Edition បំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ហើយមានជម្រើសប្រព័ន្ធប៉ុងមួយ FWD និងប៉ុងពីរ AWD។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤ ៦៨៥ ០០០យ៉េន (៤៣ ៣៧០ដុល្លារ) នៅលើទីផ្សារប្រទេសជប៉ុន សម្រាប់ប្រភេទប្រើប៉ុងមួយ និង ៤ ៩៥០ ០០០យ៉េន (៤៥ ៨៣០ដុល្លារ) សម្រាប់ប្រភេទប្រើប៉ុងពីរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម