កីឡាករវ័យក្មេងលីគបារាំង៥នាក់ ដែលក្លឹបនៅអង់គ្លេសអាចដណ្ដើមគ្នាទិញ
- 2020-04-06 08:16:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករវ័យក្មេងលីគបារាំង៥នាក់ ដែលក្លឹបនៅអង់គ្លេសអាចដណ្ដើមគ្នាទិញ
ចន្លោះមិនឃើញ
ទីផ្សារដោះដូរកីឡាករនឹងបើកនៅអំឡុងខែមិថុនាខាងមុខ ដូច្នេះក្លឹបនៅអង់គ្លេសច្បាស់ជាបានចាប់អារម្មណ៍ និងចង់បានកីឡាករនៅលីគប្រទេសផ្សេង មកពង្រឹងក្រុមជាមិនខាន។ ហេតុនេះហើយខាងក្រោមនេះ ជាកីឡាករវ័យក្មេងទាំង៥រូប ពោរពេញមានទេពកោសល្យកំពុងលេងនៅលីគបារាំង ដែលក្លឹបនៅ Premier league អាចនឹងប្រជែងចង់បាន។
១-ខ្សែប្រយុទ្ធ VICTOR OSIMHEN របស់ក្លឹប Lille
VICTOR OSIMHEN ជាខ្សែប្រយុទ្ធនីហ្សេរីយ៉ាវ័យ២១ឆ្នាំ ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅលីគបារាំងនាពេលបច្ចុប្បន្ន។ រូបគេត្រូវបានគេភ្ជាប់ថានឹងទៅចូលរួមជាមួយ Manchester United, Liverpool និង Real Madrid ផងដែរ។
ក្នុងឆ្នាំ២០១៩-២០២០នេះ OSIMHEN បង្ហាញខ្លួនបាន ២៧ ដង រកបាន ១៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៤ដង។
២-ខ្សែប្រយុទ្ធ KASPER DOLBERG របស់ Nice
ខ្សែប្រយុទ្ធដាណឺម៉ាកវ័យ២២ឆ្នាំ KASPER DOLBERG ក៏មិនធម្មតាដែរ ដោយក្នុងរដូវកាលនេះ អតីតកីឡាករ Ajax បង្ហាញខ្លួនបាន ២៣ លើកស៊ុតបាន ១១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣លើក។
៣-ខ្សែបម្រើកណ្ដាល JONATHAN IKONE របស់ Lille
កីឡាករសញ្ជាតិបារាំង JONATHAN IKONE ជាកីឡាករដែលនាំមុខគេខាងបញ្ជូនបាល់ នៅ Ligue 1។ អតីតកីឡាករ PSG បានបង្ហាញខ្លួន២៨លើក រកបាន៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៦លើក។
៤-ខ្សែបម្រើកណ្ដាល IRVIN CARDONA របស់ Brest
កាលពីរដូវក្ដៅមុន ខ្សែបម្រើកណ្ដាលសញ្ជាតិបារាំងវ័យ ២២ឆ្នាំ រូបនេះ ត្រូវបានក្លឹប Monaco វៃចេញ។ រដូវកាលនេះ គេបានចូលរួមជាមួយ Brest។ ក្នុងការបង្ហាញខ្លួន ២១ដង CARDONA រកបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣លើក។
៥-ខ្សែការពារកណ្ដាល TANGUY KOUASSI របស់ PSG
TANGUY KOUASSI ជាខ្សែការពារវ័យក្មេងបំផុតរបស់ PSG លេងក្នុងពានរង្វាន់ Champions League ហើយត្រូវបានគេប្រដូចទៅនឹងមិត្តរួមជាតិបារាំង Marcel Desailly។ កីឡាករវ័យ១៧ឆ្នាំ បង្ហាញខ្លួនបាន ៦ ដង រកបាន ២ គ្រាប់ ក្នុងរដូវកាលឆ្នាំ២០១៩-២០២០នេះ។