អង្គការសុខភាពពិភពលោក ប្រាប់គ្រប់ប្រទេសឲ្យប្រើម៉ាសបែបនេះ ទើបបុគ្គលិកពេទ្យមិនខ្វះម៉ាសប្រើ

  • 2020-04-07 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃច័ន្ទ ទី៦ ខែមេសា អង្គការសុខភាពពិភពលោក (ឬហៅកាត់ថា WHO) បានឲ្យដឹងថា ម៉ាស គួរតែប្រើនៅកន្លែងដែលការលាងដៃ និងការនៅដាច់ឆ្ងាយគ្នាពិបាក។

ប្រធានអង្គការសុខភាពពិភព លោក Tedros Adhanom Ghebreyesus

ប្រធានអង្គការសុខភាពពិភព លោក Tedros Adhanom Ghebreyesus បាននិយាយថា ម៉ាសតែមួយមុខមិនអាចកម្ចាត់ជំងឺកូវីដ១៩ ដែលសម្លាប់មនុស្សជាង ៧ម៉ឺននាក់នេះបានឡើយ។

"បណ្តាប្រទេសនានា អាចពិចារណាប្រើម៉ាសបាន នៅពេលដែលវិធានការផ្សេងទៀត ដូចជា ការលាងដៃនឹងសាប៊ូ និងការនៅដាច់ឆ្ងាយពីគ្នាពិបាក ព្រោះតែមូលហេតុដូចជា ខ្វះទឹក ឬស្ថានភាពរស់នៅចង្អៀត"។ នេះបើតាមការបន្ថែមរបស់លោក Tedros។

មិនតែប៉ុណ្ណោះ លោកបានឲ្យទៀតថា ការប្រើម៉ាសកាន់តែច្រើន អាចបណ្តាលឲ្យបុគ្គលិកពេទ្យជួបកង្វះខាតម៉ាសវិញ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង