កម្ពុជារកឃើញស្រ្តីទេសចរវៀតណាមកើតកូវីដ១៩ ចំនួន១នាក់ថ្មី

  • 2020-04-07 02:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រកឃើញជនជាតិដំបូងកើតមានជំងឺកូវីដ១៩ នៅកម្ពុជា ជាស្រ្តីអ្នកទេសចរអាយុ២៧ឆ្នាំ មកពីវៀតណាម មានកើតវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០។

តាមសេចក្ដីប្រកាសព័ត៌មានបន្ដទៀតថា ស្រ្តីរូបនេះ បានចេញពីបាវិតទៅវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ គាត់មានមិត្តប្រុសជាជនជាតិចិន ដែលបានចាកចេញពីកម្ពុជានៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២០។

ការរកឃើញករណីថ្មី១នាក់ នៅថ្ងៃនេះ ធ្វើឲ្យតួលេខនៃអ្នកកើតជំងឺកូវីដសរុបចំនួន ១១៥នាក់ ហើយការព្យបាលជាសះស្បើយសរុបចំនួន ៥៨នាក់ ។ ចំពោះអ្នកដែលកំពុងសម្រាកព្យាបាលបានថយចុះមកនៅសរុបចំនួន ៥៧នាក់ គិតត្រឹមថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០៕

សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតខាងក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា