ប្រសើរណាស់! លើកដំបូងបង្អស់ ចិនមិនមានអ្នកស្លាប់ដោយសារ Covid-19 ក្នុងពេលជាង ២ខែ
- 2020-04-07 02:01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសើរណាស់! លើកដំបូងបង្អស់ ចិនមិនមានអ្នកស្លាប់ដោយសារ Covid-19 ក្នុងពេលជាង ២ខែ
ចន្លោះមិនឃើញ
នៅថ្ងៃអង្គារនេះ ប្រទេសចិនមិនមានអ្នកស្លាប់ថ្មីដោយសារ Covid-19 សូម្បីតែមួយករណីដែលមិនធ្លាប់មានអស់រយៈពេលជាង២ខែ ពោលចាប់តាំងពីខែមករាមក។
យោងតាម គណកម្មការសុខាភិបាលចិន ឲ្យដឹងថាប្រទសចិនទាំងមូលបានរាយការណ៍ចំនួនអ្នកឆ្លងថ្មី ៣២ករណី ដែលធ្លាក់ចុះពី ៣៩ករណីកាលពីដើមសប្ដាហ៍ហើយមិនមានអ្នកស្លាប់នោះទេ។ ក្នុងចំណោមករណីថ្មីទាំងអស់កាលពីថ្ងៃចន្ទ រួមមានអ្នកដំណើរមកពីបរទេសភាគច្រើន ដែលបណ្ដាលឲ្យករណីនាំចូលក្នុងប្រទេសចិនឡើងដល់ ៩៨៣ករណី។ ជាមួយគ្នាដែរ ចិនបានរកឃើញថាករណីអ្នកឆ្លងថ្មី បានធ្លាក់ចុះជាបន្ដបន្ទាប់ចាប់តាំងពីខែមីនាមក ប៉ុន្តែនៅមានការព្រួយបារម្ភពីករណីនាំចូលពីបរទេស។
មកទល់ពេលនេះ ចិនរាយការណ៍ចំនួនអ្នកឆ្លងដោយសារកូរវីដ១៩សរុប ៨១ ៧៤០ករណីដោយក្នុងនោះមានអ្នកស្លាប់ ៣ ៣៣១នាក់ និងជាសះស្បើយ ៧៧ ១៦៧នាក់៕