សម្តេច ហ៊ុន សែន ប្រកាសលុបចោលថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំខ្មែរ ដោយសងជំនួសនៅថ្ងៃភ្ជុំបិណ្ឌ
- 2020-04-07 03:18:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ប្រកាសលុបចោលថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំខ្មែរ ដោយសងជំនួសនៅថ្ងៃភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះថា អំឡុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ គឺមិនត្រូវបានឈប់សម្រាកឡើយ ពោលគឺទាំងស្ថាប័នរដ្ឋ និងឯកជន បន្តធ្វើការងារជាធម្មតា។
ជាមួយគ្នានោះ សម្តេចសន្យាថា នឹងសងថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃ ទៅពេលសមស្របណាមួយពោលគឺក្រោយពេលកូវីដ១៩ ត្រូវបញ្ចប់។ សម្តេចបន្ថែមថា និងសង៥ថ្ងៃគឺបូកនៅថ្ងៃភ្ជុំបិណ្ឌ សរុបទាំងអស់៨ថ្ងៃ ក្នុងករណីកូវីដ១៩ ត្រូវបានបញ្ចប់ពេលណាមួយសមស្រប៕