Microsoft Edge ប្តូរ​មុខមាត់​ថ្មី ឡើង​មក​ទម្លាក់ Mozilla Firefox យក​តំណែង​លេខ ២ ​បាន​ហើយ

  • 2020-04-07 06:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតប​នឹង​ការ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​នៃ Browser របស់ Microsoft គឺ Microsoft Edge បាន​ទទួល​លទ្ធផល​ជា​ទី​គាប់​ចិត្ត ដោយ​ទី​បំផុត​អាច​យក​ឈ្នះ​ទៅ​លើ Mozilla Firefox នៅ​ក្នុង​ខែ​មិនា​កន្លង​ទៅ​បាន​ហើយ។ នេះ​បើ​តាម​របាយការណ៍​ពី NetMarketShare បាន​ចុះ​ផ្សាយ។

Microsoft Edge ដែល​កែប្រែ​មុខមាត់​ថ្មី​ទាំង​ស្រុង ជា​កូនកាត់ Chrome ​បាន​រំកិល​មក​ឈរ​នៅ​លេខ ២ ក្នុង​ចំណាត់ថ្នាក់ Browser ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​បំផុត​ក្នុង​លោក ទទួល​បាន​ចំណែក ៧,៦ ភាគរយ។ ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​លើ Mozilla Firefox ធ្លាក់​មក​ត្រឹម ៧,២ ភាគរយ ដោយ​ឡែក Google Chrome នៅ​បន្ត​ឈរ​ចំណាត់ថ្នាក់​កំពូល​ដដែល ជាមួយ​ចំណែក​រួម ៦៨,៥ ភាគរយ។

បញ្ជាក់​ថា​ Microsoft Edge គឺ​ជា​ការ​វិវត្ត​បន្ត​ពី Internet Explorer ដែល​ស្ថិត​ក្រោម​ទ្រនំ​អភិវឌ្ឍ​តែ​មួយ​ដោយ​ក្រុមហ៊ុន​មេ Microsoft។ ប៉ុន្តែ​សម្រាប់ Edge នៅ​រយៈ​ពេល​ខ្លី ហាក់​ទទួល​លទ្ធផល​យ៉ាង​ឆាប់​រហ័ស ដោយ​មតិ​ភាគច្រើន​លាន់មាត់​សរសើរ​លើ​ល្បឿន​ដំណើរការ​របស់​វា និង​ភាព​មិន​សូវ​ស្មុគស្មាញ​ច្រើន ហើយ​អាច​គាំទ្រ​ការ​បន្ថែម Extension ​ខុស​ពី​ Browser ​ជំនាន់​ចាស់៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី