Xiaomi ចេញ​កាមេរ៉ា​ប្រភេទ Gimbal ជា​គូប្រជែង DJI Osmo តែ​តម្លៃ​ធូរ​ត្រឹម ១៩៩ ដុល្លារ

  • 2020-04-07 06:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIMI ដែល​ជា​កុល​សម្ព័ន្ធ​តូច​មួយ​របស់​ក្រុមហ៊ុន Xiaomi ថ្មីៗ​នេះ​ទើប​តែ​ចេញ​ផ្សាយ​នូវ​ប្រភេទ​កាមេរ៉ា​ Gimbal ឲ្យ​ឈ្មោះ "FIMI PALM Action Camera" មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង DJI Osmo Pocket តែ​តម្លៃ​របស់​ផលិតផល Xiaomi ធូរ​ជាង​ច្រើន។

Xiaomi ដាក់​លក់​ឧបករណ៍​កាមេរ៉ា​ជំនាន់​ក្រោយ​នេះ តម្លៃ​ត្រឹម ១៩៩,៩៩ ដុល្លារ ខណៈ​ឧបករណ៍​របស់ DJI ​ថ្លៃ​ដល់​ទៅ ៣៤៩ ដុល្លារ​ឯ​ណោះ។

ក្រឡេក​ទៅ​មើល​កាមេរ៉ា FIMI PALM គឺ​វា​អាច​ផ្តិត​យក​រូបភាព​ជាមួយ​ឡេន​ទំហំ ១២៨ ដឺក្រេ ​មាន​ជើង​ទម្រ Gimbal ភ្ជាប់​មក​ស្រេច ងាយស្រួល​ក្នុង​ការ​ថត​វីដេអូ មិន​មាន​ភាព​រង្គើ​អម​ជាមួយ​ប្រព័ន្ធ​ទប់​លំនឹង 3-axis ខណៈ​វិមាត្រ​តួ​ខ្លួន​តូច​ល្មម ៣០,៥x២២,៧x១២៧ ម.ម ដោយ​ទម្ងន់​ខ្លួន ១២០ ក្រាម។

ម៉ូឌែល​នេះ​ក៏​អាច​ថត​វីដេអូ​នៅ​កម្រិត 4K លក្ខខណ្ឌ 30fps ​និង​អាច​ផ្តិត​យក​រូបភាព​នៅ​កម្រិត​បង្ហាញ​ខ្ពស់​ដល់​ទៅ ៤ ០៩៦x២ ១៦០px។ លើ​ផ្នែក​អេក្រង់​ដ៏​តូច​នោះ​ជា​ប្រភេទ Touch Screen ទំហំ ១,២២​អ៊ីញ កម្រិត ២៤០x២៤០px ហើយ​អាច​គាំទ្រ​ប្រព័ន្ធ Wi-Fi និង Bluetooth ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន​ផង​ដែរ។

មុខងារ​ពិសេសៗ​លើ FIMI PALM មាន​ដូច​ជា​ការ​ចាប់​ផ្ទៃ​មុខ Face Detection ស្វ័យប្រវត្តិ, Timelapse, Motion lapse, Hyper-lapse, Super HDR, Panorama, 8x Slow Motion, Night Mode, Professional និង​គាំទ្រ​ HEVC ថែម​ទៀត​ផង។ ចំពោះ​ថាមពល​ថ្ម​មាន​ទំហំ ១ ០០០mAh ដែល​អាច​ថត​វីដេអូ​យូរ​បំផុត​ដល់ ២៤០ នាទី បើ​កំណត់​នៅ​កម្រិត 1 080p លក្ខខណ្ឌ 30fps៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម