Pixel 4 XL លក់នៅកម្ពុជាពេលនេះ តម្លៃធូរជាងនៅអាមេរិក
- 2020-04-07 07:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pixel 4 XL លក់នៅកម្ពុជាពេលនេះ តម្លៃធូរជាងនៅអាមេរិក
ចន្លោះមិនឃើញ
Google Pixel 4 និង 4 XL បានបង្ហាញវត្តមានលើទីផ្សារកម្ពុជាបានរយៈពេលប្រមាណ ៥ ខែមកហើយ ដោយរយៈពេលកន្លងមកនេះតម្លៃរបស់វាមានការប្រែប្រួលជានិច្ច។
គិតត្រឹមបច្ចុប្បន្ននេះ Pixel 4 ប្រភេទ XL គឺមានការធ្លាក់ថ្លៃមកនៅត្រឹម ៨១៩ដុល្លារ សម្រាប់ទំហំ ៦៤GB និងតម្លៃ ៩១៩ ដុល្លារ សម្រាប់ទំហំ ១២៨GB។ បើប្រៀបធៀបនឹងតម្លៃនៅសហរដ្ឋអាមេរិកដែលដាក់លក់លើវិបសាយរបស់ Google ឃើញថាធូរជាង ដែលនៅអាមេរិកមានតម្លៃចាប់ពី ៨៩៩ ដុល្លារ ដល់ ៩៩៩ ដុល្លារ។
សម្រាប់តម្លៃរបស់ Pixel 4 ធម្មតាវិញ មិនមានការបញ្ជាក់អំពីតម្លៃចុងក្រោយនោះទេ ប៉ុន្តែកាលពីអំឡុងដើមខែកុម្ភៈកន្លងទៅ វានៅមានតម្លៃ ៨៩៩ដុល្លារ សម្រាប់ទំហំ ៦៤GB៕
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។