មកដឹងពី ពេលវេលាដែលលីគអង់គ្លេស ចាប់ផ្ដើមសារជាថ្មី
- 2020-04-09 12:04:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពី ពេលវេលាដែលលីគអង់គ្លេស ចាប់ផ្ដើមសារជាថ្មី
ចន្លោះមិនឃើញ
លីគនៅក្នុងប្រទេសអង់គ្លេស ជាពិសេសលីគទី២ លីគទី៣ និងលីគទី៤ នឹងចាប់ផ្ដើមសារជាថ្មី នៅខែមិថុនា នេះបើតាមសំបុត្ររបស់ប្រធានលីគបាល់ទាត់អង់គ្លេស EFL ដែលចុះផ្សាយក្នុងសារព័ត៌មាន Daily Mail។
ក្នុងសំបុត្រនោះបានឲ្យដឹងថា ការប្រកួតនឹងត្រូវលេង ដោយកីឡាដ្ឋានបិទទ្វា ហើយកីឡាករអាចនឹងមិនមានពេល ដើម្បីសម្រាកទេ ដោយ EFL គ្រោងនឹងប្រើប្រាស់តែ ៥៦ថ្ងៃ ក្នុងការបញ្ចប់ការប្រកួត ដែលនៅសេសសល់។
លើសពីនេះទៀត EFL មិនអនុញ្ញាតឲ្យក្លឹបធ្វើការហ្វឹកហាត់ឡើយ នៅមុនថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ការចេញបទបញ្ជានេះមិនមានឥទ្ធិពលលើ Premier League ទេ ដោយសារតែស្ថាប័នទាំងពីរនេះបានចែកផ្លូវគ្នា កាលពីឆ្នាំ១៩៩២។ ដូច្នេះហើយរាល់ការសម្រេចរបស់ Premier League មិនត្រូវការអនុម័តពី EFL ឡើយ៕