Southampton អត់​កាត់​ប្រាក់​ខែ​កីឡាករ​ទេ​ តែ​ធ្វើ​រឿង​បែប​នេះ​វិញ

  • 2020-04-09 13:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​មក​ពី​ក្លឹប​អង់គ្លេស​ Southampton រួម​ទាំង​អ្នក​ដឹកនាំ​ និង​គ្រូ​បង្គោល​ទាំង​អស់​នៅ​ក្នុង​ក្លឹប​នេះ​ បាន​ធ្វើ​ការ​ឯកភាព​គ្នា​នា​ថ្ងៃ​នេះ​ ក្នុង​ការ​ពន្យារ​ពេល​បើក​ប្រាក់​ខែ​ ១០ភាគរយ​របស់​ខ្លួន​។

ការ​ពន្យារ​ពេល​បើក​ប្រាក់​ខែ​ ១០ភាគរយ​ទាំង​អស់​គ្នា​នៅ​ក្នុង​ក្លឹប​ខាង​លើ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​ក្លឹប​នេះ​នា​ពេល​ខាង​មុខ​ ដែល​កំពុង​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដោយ​សារ​ជំងឺ​កូវីដ-១៩​។

យ៉ាង​មិញ​ កីឡាករ​ ព្រម​ទាំង​អ្នក​ដឹកនាំ​ និង​គ្រូ​បង្គោល​ទាំង​អស់​នៅ​ក្នុង​នេះ​ បាន​ឯកភាព​ពន្យារ​ពេល​បើក​ប្រាក់​ខែ​ ១០​ភាគរយ​ ចាប់​ពី​ខែ​មេសា​នេះ​ រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​។ បន្ទាប់​មក​ខាង​ក្លឹប​ Southampton នឹង​បើក​ប្រាក់​ខែ​ ១០​ភាគរយ​នេះ​ទៅ​ឲ្យ​កីឡាករ​ ព្រម​ទាំង​អ្នក​ដឹកនាំ​ និង​គ្រូ​បង្គោល​ទាំង​អស់​នៅ​ពេល​ក្រោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Southampton ជា​ក្លឹប​ទី​មួយ​ហើយ​ ដែល​បាន​ពន្យារ​ពេល​បើក​ប្រាក់​ខែ​កីឡាករ​​ ខណៈ​ដែល​ក្លឹប​មួយ​ចំនួន​ផ្សេង​ទៀត​បាន​កាត់​ប្រាក់​ខែ​កីឡាករ​ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ក្លឹប​ដែល​កំពុង​ទទួល​រង​ប៉ះពាល់​ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩​មួយ​នេះ​៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី