អ្នក​សិល្បៈ​ខ្លះ​ថា តារា​ស្រី ៣ រូប​នេះ​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា តើ​ពិត​មែន​អត់?

  • 2015-08-12 18:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សិល្បៈ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទម្រង់​មុខ​របស់​តារា​សម្ដែង មាស ថនស្រីណៃ ដូច​គ្នា​ទៅ​នឹង​ទម្រង់​មុខ​របស់​តារា​ស្រី ២ ដួង​ទៀត គឺ​កញ្ញា ឡូរ៉ា ម៉ម និង តារារ៉ាយ ព្រះកាយច័ន្ទ។

 

 

ពាក់ព័ន្ធ​រឿង​នេះ មាស ថនស្រីណៃ បញ្ជាក់​ថា៖ "មិន​ត្រឹម​តែ​អ្នក​សិល្បៈ​ទេ សូម្បី​តែ​អ្នក​ក្រៅ​ក៏​គេ​ថា មុខ​ខ្ញុំ​ដូច​ពួក​គាត់​ដែរ"។ តារា​បង្ហាញ​ម៉ូដ​រូប​នេះ​បន្ត​ថា នាង​មិន​ប្រាកដ​ខ្លួន​ឯង​ទេ​ថា នោះ​ជា​ការ​បញ្ចើចបញ្ចើ ឬ​ការ​ពិត​យ៉ាង​ណា​ទេ ប៉ុន្តែ​ ការ​លើក​ឡើង​បែប​នេះ កើត​មាន​ឡើង​ជា​រឿយៗ​ចេញ​ពី​មាត់​អ្នក​រួម​អាជីព​សិល្បៈ​ដូច​គ្នា ជា​ពិសេស​រាល់​ពេល​ទៅ​ចូលរួម​កម្មវិធី​ផ្សេងៗ។

 

តារា​វ័យ ២៣ ឆ្នាំ​ដដែល​អះអាង​ថា ប្រហែល​ជា​មាន​លក្ខណៈ​ដូច​គ្នា​តិចតួច​ជាមួយ តារា​សញ្ជាតិ​អាមេរិក ដែល​កំពុង​ឆក់​យក​បេះដូង​​យុវវ័យ​ខាង​លើ។ អតីត​បេក្ខភាព Spy Supper Model បន្ត​ដោយ​យោង​តាម​សំដី​របស់​អ្នក​រួម​អាជីព​ថា នាង​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា​ទៅ​នឹង ឡូរ៉ា ម៉ម ត្រង់​មាន​ច្រមុះ​ស្រួច និង​ ថ្គាម​ខ្លា​ដូច​គ្នា។ សាមី​ខ្លួន ថនស្រីណៃ ក៏​លើក​ឡើង​ដែរ​ថា អ្នក​ទាំង​ពីរ​អាច​មាន​ស្មា​បើក​ដូច​គ្នា​ដែរ។

 

ថនស្រីណែន បន្ត​ថា៖"ចំពោះ​អ្នក​ខ្លះ​ទៀត​ថា ខ្ញុំ​មាន​ទម្រង់​មុខ​ស្រដៀង ព្រះកាយច័ន្ទ តែ​ពេល​ផាត់​មុខ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ប៉ុណ្ណោះ បើ​ខាង​ក្រៅ​វិញ​ខុស​គ្នា​ដាច់"។ តារា​រូប​នេះ​បន្ថែម​ថា បើ​និយាយ​ពី​រូបរាង​កាយ​វិញ ក៏​មាន​លក្ខណៈ​ដូច​គ្នា​ដែរ ព្រោះ ព្រះកាយច័ន្ទ ជា​អ្នក​ធ្លាប់​ហាត់​របាំ​បុរាណ ដូច្នេះ​រាងរៅ​សមសួន​ទៅ​តាម​ហ្នឹង​ដែរ ហើយ​ក៏​ស្រឡូន​ជាង​នាង​ដែរ៕

 

 

អាន​អត្ថបទ៖  ២ កន្លែង​នៃ​ដង​ខ្លួន​របស់​ខ្លួន​ឯង ទឹម រដ្ឋា ពេញ​ចិត្ត​បំផុត

អាន​អត្ថបទ៖  អែន​ឌី ជម្រះមន្ទិល​រឿង​ម៉ែយ៉ែម

 

 

 

អត្ថបទ៖ សំ​ ជំនាញ

អត្ថបទពេញនិយម