ក្រុម​កម្ពុជា​​​លត់​​ស៊ុយអែត​ ៨-២ ឈ្នះ​ ​ពាន​ Homeless World Cup

  • 2016-07-17 04:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កម្ពុជា​បាន​លត់​ក្រុម​ស៊ុតអែត​ក្នុង​លទ្ធផល​យ៉ាង​ចាស់​​៨-២​ ​​នៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​ពាន​រង្វាន់ Homeless World Cup ​នៅ​ទីក្រុង​ Glasgow ប្រទេស​ស្កុតឡែន​ហើយ។ ក្រុម​កម្ពុជា​បាន​​ឆ្លង​ផុត​ជុំ​ដំបូង ដោយ​ឈ្នះ​២​ប្រកួត ចាញ់​៣​ប្រកួត​នៅ​ក្នុង​ពូលG។

 

 

 

នៅ​មិន​ទាន់​ច្បាស់​ថា ក្រុម​យុវជន​អនាថា​កម្ពុជា​ឈ្នះ​ពាន​​មួយ​នេះ​ក្នុង​កម្រិត​ណា​នោះ​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា យុវជន​កម្ពុជា​បាន​ឆ្លង​ផុត​ជុំ​ទី​មួយ និង​ឈាន​ចូល​ជុំ​ទី​ពីរ​ដែល​ធ្វើ​ការ​ប្រកួត​រហូត​ឈាន​ដល់​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បាន​ឈ្នះ​ក្រុម​សហរដ្ឋ​អាមេរិក និង​​​ជួប​ស៊ុយ​អែត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​​នេះ​តែ​ម្តង។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​បន្ត​ទៀត៕

 

អត្ថបទ៖ ជាន ចាន់រ៉ា ប្រភព៖ HomelessWorldCup
អត្ថបទពេញនិយម