តារា​​ថៃ​​ណា​​ខ្លះ​​មាន​​សំណាង​​បាន​​សម្ដែង​​ជាមួយ​​កំពូល​​តារា​​ជួរមុខ​របស់កូរ៉េ​​?

  • 2017-10-06 02:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រួម​ការ​ងារ​សិល្បៈ​ជាមួយ​បរទេស​ គឺ​ជា​ការ​រឹត​ចំណង​មិត្តភាព​កាន់​តែ​ស្អិតល្មួត​ រវាង​ប្រទេស​ និង​ប្រទេស​ជា​មិត្ត។

លើក​ឡើង​ពី​វិស័យ​សិល្បៈ​វិញ នាពេលកន្លង​មក​សង្កេត​ឃើញ​ថា​ តារា​ថៃ​ល្បីៗ​មួយ​ចំនួន​ ក៏​ធ្លាប់​រួម​សហការ​ថត​ជាមួយ​តារា​ជួរ​មុខ​ប្រចាំ​ប្រទេស​កូរ៉េ​ផង​ដែរ។ តាម​រយៈ​ស្នាដៃ​រួម​គ្នា​នោះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ និង​សប្បាយ​ចិត្ត​ជា​ខ្លាំង ពេល​ឃើញ​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​ទាំង​ ២​ប្រទេស​មាន​ឱកាស​សម្ដែង​ជាមួយ​គ្នា៕

១. Mark Prin សម្ដែង​ជាមួយ​ Kim Tae Hee

អ្នក​គាំទ្រ​មួយ​ចំនួន​ ច្បាស់​ជា​បាន​ជ្រាប​ស្រាប់​ថា​ តារា​ស្រី​ជួរ​មុខ​កូរ៉េ​ Kim Tae Hee កម្រ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ណាស់។ ប៉ុន្តែ​នាង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ រំភើប​ជា​ខ្លាំង​ពេល​បាន​ ឃើញ​វត្តមាន​នាង​មក​សម្ដែង​ជាមួយ​ តារា​ថៃ​ Mark Prin។

២. Aum Patchrapa សម្ដែង​ជាមួយ​ Lee Min Ho

តារា​ប្រុស​ស្រី​ទាំង​ ២​នេះ​ ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​កំពូល​តារា​ប្រចាំ​ប្រទេស​ថៃ​ និង​កូរ៉េ។ ក្រោយ​ឃើញ​ស្នាដៃ​សម្ដែង​របស់​ពួកគេ​ អ្នក​គាំទ្រ​ពិត​ជា​ពេញ​ចិត្ត​ និង​រីករាយ​ណាស់។

៣. James Ma សម្ដែង​ជាមួយ​ Hahm Eun Jung

ដោយ​សារ​ត្រូវ​សម្ដែង​ក្នុង​រឿង​កុន​ខ្នាត​ធំ "Micro Love” ទើប​ Eun Jung ឡើង​ចុះ​ប្រទេស​ថៃ​ញឹកញាប់​ រហូត​គិត​ថា​ ថៃ​ជា​ប្រទេស​ទី​ ២​របស់​ខ្លួន​ទៀត​ផង។ ក្នុង​រឿង​នេះ​ Eun Jung សម្ដែង​ជាមួយ​ តារា​ប្រុស​ថៃ​ James Ma និង​ត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ភាសា​អង់គ្លេស។​ តាម​រយៈ​សមិទ្ធផល​នេះ​ ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ណាស់​ ជាពិសេស​បាន​រួម​សហការ​ជាមួយ​ ដៃគូសម្ដែង​ប្រកប​ដោយ​ទេពកោសល្យ​ James Ma។

៤. Mew Nittha សម្ដែង​ជាមួយ​ Song Joong Ki

តារា​ប្រុស​ស្រី​ទាំង​ ២​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​ទេ​ ពេល​ចាប់​ដៃ​គ្នា​សម្ដែង។ ដោយសារ​មាន​ឱកាស​រួម​ការងារ​ជាមួយ​កំពូល​តារា​ប្រុស​កូរ៉េ Song Joong Ki ទើប​មាន​អ្នក​គាំទ្រ​ជា​ច្រើន​លួច​ច្រណែន​នឹង​សំណាង​មួយ​នេះរបស់ តារា​ថៃ​ Mew។

៥. តួ​ប្រុស​ក្នុង​រឿង​ Hormones និង​ក្រុម​ចម្រៀង​ GOT 7

រឿង​ដែល​ពួកគេ​បាន​សម្ដែង​រួម​គ្នា​ គឺ​ជា​កុន​ខ្លី​ ហើយ​បើ​ទោះ​រយៈ​ពេល​រួម​ការងារ​មាន​រយៈ​ពេល​ខ្លី​បន្តិច​មែន​ ប៉ុន្តែ​ពួកគេ​រាប់អាន​គ្នា​ និង​ស្រឡាញ់​គ្នា​ណាស់។ មួយ​វិញ​ទៀត​ បើ​ទោះ​ក្រុម​ GOT7 ជា​ក្រុម​ចម្រៀង​កូរ៉េ​ ប៉ុន្តែ​ក្នុង​ចំណោម​សមាជិក​ទាំង​ ៧​ ក៏មាន​ម្នាក់​ជា​ជនជាតិ​ថៃគឺ​ BamBam៕

ចុចអាន៖

ប្រភព៖ undubzapp   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម