ពី​យុវតី​ធ្វើ​ការ​នៅ​ក្រោល​សេះ ក្លាយ​ជា​តារា​ល្បី​ដោយសារ​អំណោយ​​ផល​ពីធម្មជាតិ​នូវ​រឿង​មួយ

  • 2017-12-09 06:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង​បាន​រស់នៅ និង ធ្វើ​ការ​នៅ​ក្នុង​កសិដ្ឋាន​តាំង​ពី​នាង​នៅ​ក្មេង​ម្ល៉េះ​ ប៉ុន្តែ​សម្រស់​របស់​នាង​ត្រូវ​បាន​ទាក់​ភ្នែក​មនុស្ស​ជា​ច្រើន។

Karata Erika បាន​​ក្លាយ​ទៅ​ជា​តារាម៉ូដែល និង ជា​តារា​សម្តែង​បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​ជាមួយ FLaMm ។ ប្រជាប្រិយភាព​របស់​នាង​កាន់​តែ​សាយភាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​បន្ទាប់​ពី​នាង​បាន​ចុះ​កិច្ចសន្យា​ជាមួយ BH Entertainment ដែល​ជា​កន្លែង​របស់​តារា​កូរ៉េ​ល្បី ៗ​ជា​ច្រើន ដូចជា Kim Go Eun និង Han Hyo Joo បាន​ចាប់ផ្តើម​នៅ​ទីនោះ។

ជីវិត​របស់​នាង​បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង​ចាប់​តាំង​ពី​៣​ឆ្នាំ​មុន នៅ​ពេល​នាង​កំពុង​ធ្វើការ​នៅ​កសិដ្ឋាន ហើយ​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន​​ភាពយន្ត ដែល​នាង​កំពុង​ធ្វើការ​ឲ្យ​នា​ពេល​បច្ចុប្បន្ន​បាន​ជួប​នាង​ដោយ​ចៃដន្យ​នៅ​ទីនោះ។

នាង​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​លើ​វិថី​សិល្បៈ​របស់​នាងនៅ​ខែ​កក្កដា​ឆ្នាំ ២០១៥ លើ​ទូរទស្សន៍ Fuji TV​សម្រាប់​កម្មវិធី Koinaka ដែល​បន្ទាប់​ពីនោះ​នាង​ត្រូវ​បាន​ជ្រើសតាំង​ជា​តារា​ម៉ូដែលសម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង​របស់​ក្រុមហ៊ុន Sony ដែល​នាង​កាន់​តែ​មាន​ប្រជាប្រិយភាព​កាន់​តែខ្លាំង។

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម