• ជីវិតនិងសង្គម

    Feature-618x328

    ព្រឹក​នេះ អាកាសធាតុ​ចាប់​ផ្ដើម​ចុះ​​ត្រជាក់​រង្វង់ ១៥-១៧ អង្សាសេ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន

     Comment (s) / 7 February, 2016

    ខេត្ត​មណ្ឌល​គីរី រតនគីរី ព្រះវិហារ ឧត្តមានជ័ គឺ​សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​រហូត​ដល់​ ១៥-១៧ គឺ​នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​ ១៥-១៧ អង្សាសេ។ ចំពោះ​ខេត្ត​ស្ទឹង​ត្រែង បាត់​ដំបង និង​ខេត្តសៀមរាប សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​រង្វង់​ពី ១៧-១៧ អង្សា​សេ គិត​ចាប់​ពី​ថ្ងៃ​ទី ០៧-០៩ ខែ​កុម្ភៈ​ឆ្នាំ ២០១៦។   លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង ឧត្តុនិយម​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ០៩ កុម្ភៈ​ អាកាស​ធាតុ​ចុះ​ត្រជាក់ ហើយ​ជាពិសេស​នៅ​តំបន់​ភ្នំ ហើយ​ លោក​ ចាន់​ យុត្ថា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខភាព ពិសេស​ចំពោះ​មនុស្ស​ចាស់​ និង កុមារ៕   រូបថត៖ ទូរសព្ទ

    2z

    ទីក្រុង​​១០​​​​​ ជុំវិញ​​ពិភពលោក​ ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំចិន​​យ៉ាង​គគ្រឹកគគ្រេង

     Comment (s) / 7 February, 2016

    ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​​ ​ជា​ពិធី​​បុណ្យ​ដ៏​សំខាន់ ​និង​រីក​រាយ​​បំផុត​មួយ ​​សម្រាប់​ជនជាតិ​ចិន​ផ្ទាល់ ​និង​សែស្រឡាយ​ចិន ​ដែល​រស់​នៅ​តាម​ប្រទេស​នានា​​ពិសេស​នៅ​អាស៊ី។ ​ទីក្រុង​​ជាច្រើន​នៅ​ក្នុង​ប្រទេស​ធំៗ​​ ដែល​មាន​ប្រជាជន​​ជាប់​សាច់​ឈាម​​ចិន ​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​​យ៉ាង​​សប្បាយ​រីករាយ ដោយ​មាន​អ្នក​​​ចូល​ទស្សនា​ជាច្រើន​​​​ទៀត​ផង។ ​​ក្រៅ​ពី​ទីក្រុង​​ក្នុង​ប្រទេស​ចិន ​គេ​ឃើញ​មាន​​នៅ​តាម​ទីក្រុង​ផ្សេងៗ​​ទៀត​ជុំវិញ​ពិភពលោក​​ ​ចូល​រួម អបអរ​សាទរ​​ តាម​រយៈ​ ​ការ​លោត​មុងសាយ បាញ់​កាំជ្រួច ​ពិសា​អាហារ​ជុំ​គ្នា​ជាដើម។​   ​ខាង​ក្រោម​នេះ ​ជា​ទីក្រុង​​​ធ្លាប់​ប្រារព្ធ​​​ពិធី​ចូល​ឆ្នាំ​ចិន​យ៉ាង​គគ្រឹកគគ្រេង ពីឆ្នាំ​មុន​ៗ​៖   ១០. ​ទីក្រុង​សិង្ហបុរី ប្រទេស​សិង្ហបុរី ​ទីក្រុង​នេះ​ ​​ប្រមូល​ផ្ដុំ​ទៅ​ដោយ​​ប្រជាជន​ដើម​កំណើត​ចិន ​ឥណ្ឌា និង​ជនជាតិ​ភាគតិច​ម៉ាឡេស៊ី​រស់​នៅ ​ពេល​ពិធី​នេះ​ឈាន​មក​ដល់​ ពួកគេ​​​តែង​ចូល​រួម​ប្រារព្ធ​ស្ទើរ​ពេញ​​​មួយ​ប្រទេស។ ​ចាប់​តាំង​ពី​ឆ្នាំ ១៩៨៧​មក​ ​អ្នក​ក្រុង និង​អ្នក​ទស្សនា​​​ តែង​តែ​​ជួប​ប្រជុំ​គ្នា​នៅ​មាត់​ទន្លេ River Hongbao ​សម្រាប់​ពិធី​អុជ​គោម ​អុជកាំជ្រួច ​និង​ឡក​មុងសាយ​ ជាដើម។       ៩. ​ទីក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី ពិធីនេះ​​ប្រារព្ធ​​​នៅ​ Chinatown ដែល​មាន​អ្នក​សំដែង ​​អ្នក​លក់ ​និង​ស្តង់​លក់​ជាច្រើន​​ ត្រូវ​បាន​ដំឡើង​​សម្រាប់​ទទួល​អ្នក​ទស្សនា។ […]

    feat-jruk-kvai

    ជ្រូក និង មាន់​ខុស​អី​ទើប​ត្រូវ​​បាន​គេ​ខ្វៃ​សែន​ទៅ​វិញ?

     Comment (s) / 7 February, 2016

    រៀង​រាល់​ឆ្នាំ​ចិន ជ្រូក និង មាន់​ត្រូវ​បាន​​គេ​ខ្វៃ​ យក​ទៅ​ធ្វើ​ជា​សំណែន​ដល់​ដូនតា​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។ ចុះ​ហេតុ​អ្វី​បាន​ជា​គេ​ជ្រើស​រើស​យក​សត្វ​ទាំង​ពីរ នេះ​ទៅ​វិញ?   បើ​តាម​តម្រា​ហុងស៊ុយ​​ស៊ឹង ណាំ​ហុង​បាន​ឱ្យ​ដឹង​ថា ជ្រូក​ជា​សំណែន​សិរី​មង្គល ព្រោះ​​ភាព​ធាត់​ទ្រលុក​ទ្រលន់​របស់​វា​ បង្ហាញ​ពី​ការ​ស៊ី​ឆ្ងាញ់​ដេក​ស្រួល។ កាល​ណា​គេ​សែន​ជ្រូក​នោះ​រាសី​​គេ នឹង​​បណ្ដាល​ឱ្យ​បាន​ហូប​ចុក​​ហូរហៀរ ធ្វើ​ការ​ងារ​ស្រួល​ៗ។         ចំណែក​ឯ​មាន់​វិញ រងាវ​ទៀង​ពេល​ជា​រៀង​រាល់​ព្រឹក បង្ហាញ​ពី​ការ​ចេះ​គោរព​ពេល​វេលា និង ឱ្យ​តម្លៃ​​ការងារ​៕   អត្ថបទ៖ ណេង ណេង

    feat

    រូបភាព​ខ្លោច​ចិត្ត​ពី​កន្លែង​បង្វឹក​សត្វ​ស្វា​​នៅ​ចិន ទុក​សម្ដែង​ថ្ងៃ​ចូលឆ្នាំ

     Comment (s) / 6 February, 2016

    ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​​បង្ហាញ​ពី​ជីវិត​សត្វ​ស្វា​ជា​ច្រើន​ក្បាល​ក្នុង​ភូមិ​មួយ​នៃ​ប្រទេស​ចិន ដែល​ត្រូវ​បាន​​គេ​បង្វឹក​តាំង​ពី​ព្រឹក​ដល់​យប់ ដើម្បី​ត្រៀម​សម្ដែង​​រក​ប្រាក់​ពី​ភ្ញៀវ​ទេសចរ។     ពាក់​​ច្រវាក់​ដែក​ជាប់​នឹង​ក សត្វ​ស្វា​ទាំង​អស់​បាន​ឱប​គ្នា​​និង​សម្លឹង​មើល​​ដោយ​ភាព​ភ័យ​ខ្លាច​ទៅ​កាន់​អ្នក​បង្វឹក ដែល​នឹង​បង្ខំ​ពួក​វា​ឲ្យ​ជិះកង់ ឈរ​ដោយ​ប្រើ​ដៃ ដើរ​លើ​ជើង​ឈើ និង​មាន​ទាំង​​ត្រែះ​កាំបិត​ ដោយ​ឈរ​ទប់​លំនឹង​លើ​ក្ដារ​ដែល​មាន​បាល់​ពី​ក្រោម​ទៀត​ផង។​​​   មុខ​របរ​ដែល​មាន​អាយុ​កាល​រាប់​សតវត្ស​មក​ហើយ​នេះ ស្ថិត​នៅ​ក្នុង​ភូមិ Baowan តំបន់ Xinye នៃ​ខេត្ត Henan ដែល​ជា​តំបន់​ដាច់​ស្រយាល​ ហើយ​ដី​មិន​អំណោយផល​សម្រាប់​ការ​ដាំ​ដំណាំ។   ខណៈ​ឆ្នាំ​ថ្មី ដែល​ជា​ឆ្នាំ​វក ជិត​ចូល​មក​ដល់ អ្នក​ភូមិ​នៅ​ទី​នោះ រំពឹង​ទុក​ថា ពួក​គេ​នឹង​អាច​រក​ចំណូល​បាន​ក្រែល​ពី​មុខ​របរ​មួយ​នេះ ដោយ​នឹង​មាន​រៀបចំ​ការ​សម្ដែង​ប្រកួត​ប្រជែង​របស់​សត្វ​ស្វា​ផង​ដែរ។   លោក Zhang Junran ជា​ប្រធាន​សមាគម​បង្កាត់​ពូជ​ស្វា​នៃ​តំបន់ Xinye បាន​ទទួល​ស្គាល់​ថា​ការ​បង្វឹក​សត្វ​ស្វា​ជាង​៤០០ក្បាល​ក្នុង​ភូមិ Baowan នេះ​ពិត​ជា​ធ្លាប់​មាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​មែន។ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ស្ថានភាព​ក្នុងបច្ចុប្បន្ននេះ​បាន​ផ្លាស់​ប្ដូរ ដោយ​ម្ចាស់​ស្វា​ បាន​បន្ធូរបន្ថយ​លើ​ការ​បង្វឹក និង​យក​ចិត្ត​ទុក​ដាក់​​ជាង​មុន​លើ​​ស្ថានភាព​រស់​នៅ​នៃ​សត្វ​ស្វា​របស់​ពួក​គេ ៕                       […]

    feat

    ក្រុម​ហ៊ុន Manulife ប្រគល់​ពាន​កិត្តិយស​ជូន​បុគ្គលិក​ឆ្នើម

     Comment (s) / 6 February, 2016

    ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជី​វិត Manulife  បាន​រៀប​ចំ​ពិ​ធី​ប្រគល់​ពាន​រង្វាន់​កិត្តិយស​ជូន​ទី​ប្រឹក្សា​ធានា​រ៉ាប់​រង​ឆ្នើម​ប្រ​ចាំ​ឆ្នាំ ២០១៥ ដើម្បី​កោត​សរសើរ ក្នុង​ការ​សម្រេច​លទ្ធផល​លេច​ធ្លោ​ជាង​គេ​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណ​ភាព មាន​វិជ្ជាជីវៈ​ខ្ពស់​ជូន​អតិថិជន។   អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Manulife លោក Robert Ellilott បាន​សំដែង​នូវ​ការ​ស្ងើច​សរសើរ​ខ្ពស់​ចំពោះ​ទី​ប្រឹក្សា​ធានា​រ៉ាប់​រង​ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព​និង​ចំណេះដឹង​ល្អៗ​ក្នុង​ការ​ជួយ​ឲ្យ​ជោគ​ជ័យ​នូវ​សមិទ្ធផល​នា​នា​សម្រាប់​អតិថិជន។   ក្រុម​ហ៊ុន Manulife ជា​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​អាយុ​ជីវិត​ឈាន​មុខ គេ ដែល​ផ្តល់​ការ​ប្រឹក្សា​និង​សេវាកម្ម​ការ​ពារ រៀប​ចំ​ផែន​ការ​ហិរញ្ញវត្ថុ ដូច​ជា​ការ​ការពារ​ប្រាក់​ចំណូល អនាគត ការ​សិក្សា​បុត្រ​ធី​តា និង​សេវាកម្ម​សន្សំ​ប្រាក់​សម្រាប់​គ្រួសារ​ជា​ដើម៕         អត្ថបទ៖ លឹម សុ​នា រូប​ថត៖ ទូរសព្ទ​ដៃ

    feat

    រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​វាយ​ប្រហារ​តៃវ៉ាន់ ស្លាប់​និង​របួស​មនុស្ស​រាប់​រយ​នាក់

     Comment (s) / 6 February, 2016

    រញ្ជួយ​ដី​រង្វាស់ ៦,៤​វ៉ិចទ័រ បាន​កើត​ឡើង​នៅ​ក្រុងTainan ព្រលឹម​ថ្ងៃ​សៅរ៍​នេះ ធ្វើ​ឲ្យ​ដួល​រលំ​អគារ​កម្ពស់ ១៧​ជាន់ និង​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច ២​នាក់។ មនុស្ស​ប្រហែល ២២១​នាក់​ទៀត ត្រូវ​ជួយ​សង្គ្រោះ​ចេញ​ពី​គំនរ​បាក់​បែក និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ ១៥០០​នាក់ បាន​បើក​ប្រតិបត្តិការ​រុក​រក​អ្នក​នៅ​ជាប់​ក្នុង​គំនរ​បាក់​បែក ខណៈ​អ្នក​ស្លាប់​អាច​កើន​ឡើង​បន្ត៕                           ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖bbc

    Feature

    មិន​មែន​ជ្រូក មិន​មែន​មាន់ ជា​សំណែន​​ពិសេស​​ថ្ងៃ​​​ចូលឆ្នាំ​ចិន​ ចុះ​អ្វី​វិញ?

     Comment (s) / 6 February, 2016

    ជ្រូក មាន់ ទា ត្រូវ​បាន​គេ​និយម​​ខ្វៃ​សែន​ពី​មួយ​ឆ្នាំ​ទៅ​មួយ រហូត​គេ​យល់​ថា ទាំង​ពីរ​នេះ​ជា​សំណែន​ពិសេស​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ប៉ុន្តែ​ធាតុ​ពិត «ត្រី»...

    feat

    លេខ​និង​ពណ៌​​​​នាំ​សំណាង ក្នុង​ប្រពៃណី​​​ចិន សម្រាប់​ឆ្នាំ​នីមួយ​ៗ

     Comment (s) / 6 February, 2016

    តាម​ក្បួន​​​តម្រា​ហោរាសាស្ត្រ​ចិន ​មនុស្ស​គ្រប់​​​គ្នា​​តែង​មាន​​ឆ្នាំ​រាសី និង​ទាក់​ទង​និង​ពណ៌​សំណាង​របស់​ពួក​គេ។ ពណ៌​​នាំ​សំណាង​គឺ​តែង​ផ្លាស់​​ប្ដូរ​រាល់​ឆ្នាំ...

    Feature

    ឥលូវ​នេះ​ផ្លូវមួយ​ចំនួនកំពុង​ស្ទះ​ខ្លាំង

     Comment (s) / 5 February, 2016

    ទីតាំងផ្លូវមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញដូចជា​ ​ផ្សារ​ថ្មី សុខហុក ផ្សារ​ដឺហ្គោល នាងគងហ៊ីង និង​កម្ពុជា​ក្រោយ កំពុង​ស្ទះខ្លាំង​នាពេល​នេះ ដោយសារ​​ប្រជាជន​សម្រុក​ទិញ​អីវ៉ាន់​​ សម្រាប់​​អបអរ​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម។ ​នេះ​បើតាម​ការ​ឱ្យ​ដឹង​ពី​ភ្នាក់ងារ​របស់ Sabay។   រូបតំណាង

    feat-NGO

    ចង់​ធ្វើ​ការ​អង្គការ​ព្រោះ​រំពឹង​ថា​​បាន​ប្រាក់​ខែ​ខ្ពស់​ឬ?

     Comment (s) / 5 February, 2016

    “នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​អង្គការ (NGO) ខ្ញុំ​អត់​ដែល​គិត​ថា ចង់​បាន​ប្រាក់ខែ​ខ្ពស់​នោះទេ អ្វី​ដែល​ខ្ញុំ​ធ្វើ​​គឺ​ជា​ឆន្ទៈ​ ហើយ​រឿង​ប្រាក់​ខែ​ជា​រឿង​ទី២”។ នេះជា​ការ​លើក​ឡើង​របស់​ លោក ហង់ សុធា ដែល​បាន​ចូល​រួម​បម្រើ​នៅ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា (CYA) អស់រយៈ​ពេល​ ៤ ឆ្នាំ ដែល​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា តើ​អ្នក​​ធ្វើ​ការ​នៅ​អង្គការ​គឺចង់​បាន​ប្រាក់​ខែ​ខ្ពស់​ឬយ៉ាងណា?   សូមចុចអាន៖ លក្ខខ័ណ្ឌ​ងាយៗ ៣ ចំណុច​​ យុវវ័យ​​​ខ្មែរ​អាច​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​ក្រៅ​ប្រទេស​​ ​       អត្ថបទ៖ ណេង ណេង វីដេអូ៖ ទូរសព្ទដៃ