អ្នក​ណា​ម្ចាស់កាដូ​ចិញ្ចៀន​ពេជ្រ​តម្លៃ​ខ្ទង់​ម៉ឺន​​ដុល្លារ​ ខួប ថន លក្ខិណា យប់មិញ?

  • 2017-12-22 04:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថន​ លក្ខិណា បាន​ធ្វើ​ពិធី​​ខួប​កំណើត​​​ជា​លក្ខណៈ​គ្រួសារ​គម្រប់​អាយុ​ ២៨​ ឆ្នាំ​​កាល​ពី​យប់​មិញ​ ព្រម​ទាំង​បាន​បង្ហាញ​ចិញ្ចៀន​ពេជ្រ​មួយ​វង់​តម្លៃ​​ខ្ទង់​ម៉ឺន​ដុល្លារ​​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន​ទៀត​​ផង​។ តើ​អ្នក​ណា​ជា​ម្ចាស់​ចិញ្ចៀន​ពេជ្រ​ចិញ្ចែងចិញ្ចាច១ វង់​ហ្នឹង​?

ដើម្បី​ស្រាយ​ចម្ងល់​ខាង​លើ​ ថន លក្ខិណា បាន​ប្រាប់​ Sabay ថា​ ចិញ្ចៀន​ពេជ្រ​ ១​វង់​ ដែល​ខ្លួន​ បង្ហាញ​ក្នុង​ថ្ងៃ​ខួប​កំណើត​​គ្មាន​គូស្នេហ៍​ ឬបុរស​ណា​ម្នាក់​ទិញ​ជូន​​នោះ​ទេ​។ ដូច្នេះ​សូម​កុំ​យល់​ច្រឡំ​ ហើយ​​ចិញ្ចៀន​​ពេជ្រ ១​ វង់​ហ្នឹង គឺ​នាង​យក​លុយ​​បាន​មក​ពី​កម្លាំង​ញើស​ឈាម​ទៅ​ទិញ​ ដើម្បី​ធ្វើ​ជា​កា​ដូសម្រាប់​ខ្លួន​ឯង​​ក្នុង​ថ្ងៃ​ពិសេស​នេះ​។

ប្អូន​ស្រី​ ថន តារា ថា៖​" អត់​ទេ​បង​ ចិញ្ចៀន​ហ្នឹង​ វា​ជា​ចិញ្ចៀន​ចាស់​របស់​ខ្ញុំ​ទេ​បង​ តែ​​ខ្ញុំ​យក​ទៅ​ដូរ​យក​អា​ថ្មី​ គ្មាន​អ្នក​ណា​ទិញ​ឲ្យខ្ញុំ​នោះ​ទេ​ ចិញ្ចៀន​១​វង់​ហ្នឹង​ គឺ​ជា​កម្លាំង​ញើស​ឈាម​ខ្ញុំ​ទាំង​អស់"។

ចិញ្ចៀន​ពេជ្រ​ ថន លក្ខិណា

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​ ថន លក្ខិណា

អត្ថបទពេញនិយម