ថាសហោះ កីឡាថ្មីនៅកម្ពុជាមានកីឡាករ កីឡាការិនី ៥០នាក់ លេងប្លែកខុសគេ
- 2017-12-22 08:42:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាសហោះ កីឡាថ្មីនៅកម្ពុជាមានកីឡាករ កីឡាការិនី ៥០នាក់ លេងប្លែកខុសគេ
ចន្លោះមិនឃើញ
កីឡាថាសហោះ ជាកីឡាមួយដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងបានមកដល់កម្ពុជានៅដើមឆ្នាំ២០០០ ដោយគ្រានោះលេងតែបរទេស និងពលរដ្ឋខ្មែរមិនចាប់អារម្មណ៍ឡើយ។
លោក យឿន សុវណ្ណារាជ ជាប្រធានក្រុមកីឡាថាសហោះ ស្វាអល់ធីមិត បានបញ្ជាក់ថាក្រោយពីមានវត្តមានរបស់កីឡាមួយប្រភេទនេះ លោក និងមិត្តភក្ដិបានចាប់ផ្ដើមលេង និងបានបង្កើតជាក្រុមចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ នៅឆ្នាំ២០១៣។ ប្រទេសដែលក្រុម ស្វាអល់ធីមិត ធ្លាប់ទៅចូលរួមប្រកួតរួមមាន ប្រទេសវៀតណាម និងថៃ ជាដើម ដោយបច្ចុប្បន្ននេះក្រុមលោកមានកីឡាករ កីឡាការិនី៥០នាក់ហើយ។ ក្រុម ស្វាអល់ធីមិត ជាក្រុមតែមួយគត់នៅកម្ពុជា ដែលលេងកីឡាថាសហោះនេះតំណាងប្រទេសតែម្ដង។
កីឡាថាសហោះ គឺជាកីឡាមួយដែលប្លែកជាងកីឡាផ្សេងៗ ដូចជាបាល់ទាត់ បាល់បោះ ឬបាល់ទះ ព្រោះវាលេងមានប្រុសនិងស្រីជាមួយគ្នានៅតារាងតែមួយ។ លេងម្ដងគ្នា ៧នាក់ទល់៧នាក់ ក្នុង៧នាក់តម្រូវឱ្យមានស្រី៣នាក់ប្រុស៤នាក់។ មួយវិញទៀត កីឡានេះគឺអត់មានអាជ្ញាកណ្ដាលនោះទេ កីឡាករឬកីឡាការិនីគឺជាអាជ្ញាកណ្ដាលខ្លួនឯង ការសម្រេចចិត្តទៅលើករណីនៃកំហុសអំឡុងពេលលេង៕