បង្កើត​ឡើង​ជិត​១០​ឆ្នាំ​ ថោន​មាន​តារា​ចម្រៀង​ប្រុស​ស្រី​ប៉ុន្មាន​នាក់​បច្ចុប្បន្ន​នេះ​

  • 2017-12-29 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​លោក ករុណា ពេជ្រ ជា​​អ្នក​គ្រប់​គ្រង​​ទូទៅ​​ និង​តារា​ចម្រៀង​​នៅ​ផលិតកម្ម​ថោន​បាន​ឲ្យ​ដឹង​​នា​ពេល​បច្ចុប្បន្ន​តារា​ចម្រៀង​ប្រុស​ស្រី​​នៅ​ថោន​​ជិត​ ៣០​ នាក់​។

អ្នក​គ្រប់​គ្រង​ទូទៅ​បន្ត​ថា​ ផលិតកម្ម​ថោន​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១០ បើ​គិត​មក​​ដល់​ចុង​ឆ្នាំ​២០១៧​ នេះ​មាន​រយៈ​ពេល​៧ ឆ្នាំ​កន្លង​ទៅ​ហើយ​​ ដោយ​បាន​ប្រមូល​ផ្ដុំ​តារា​ចម្រៀង និង​កំប្លែង​ប្រុស​ស្រី​ចំនួន​២៩ នាក់​​​សុទ្ធ​សឹង​តែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​​សំឡេង​ក្នុង​វិថី​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។

តារា​ចម្រៀង​​ប្រុស​ស្រី​ទាំង​២៩​រូប​រួម​មាន​៖​ មាស សុខសោភា ខេម គូម៉ា យក់ ថិតរដ្ឋា លីអ៊ីវ៉ា ធីណា កែវ វាសនា ឈិត សុវណ្ណបញ្ញា ចេន សាយចៃ សុគន្ធ ថេរ៉ាយុ មង្គល ទីណា ឃុង ឃុយ ពេជ្រ ថាណា ម៉ៅ ហាជី អេនី ហ្សាម ណារិន ស៊ុន ស្រីពេជ្រ សិទ្ធិ​ សីរីកា ប៉ប រ៉ាប៊ី ធីផូ និរ័ត្ន ហាក់ រីខត អ្នកនាង កាតុ ពែកមី ខ្ញុង នាយគ្រឿន រ៉ូលីន និង BIG ។

“បាទ​ក្រៅ​ពី​មាន​តារា​ចម្រៀង​ល្បី​​ៗ​ហើយ​នោះ​​ផលិតកម្ម​ថោន​​ក៏​មាន​អ្នក​និពន្ធ​បទ​ភ្លេង​ ដឹកនាំ​សម្ដែង​ល្បី​ៗ​ជា​ច្រើន​​នាក់​មាន​ដូច​ជា​ យឹម តាស្រង់ ទិន សុធារី សុជាតា ដារិចវ៉ា ជូន សុជា និង​អ្នក​និពន្ធ​ខាង​​ក្រៅ​មួយ​ចំនួន​ទៀត​"។ នេះ​បើ​តាម​លោក ករុណា ពេជ្រ បន្ថែម​៕

ចុចអាន៖​ព័ត៌មាន​​ទាក់​ទង​​សិល្បៈ​ខាង​ក្រោម​

ដាក់​បញ្ចាំង​​ភ្លាម​រឿង​ ខាត់ វៃហាំង កក្រើក​​​ពេញ​ប្រទេស​ថៃ​ និង​ឡាវ​

ឆាយ ​វីរៈ​យុទ្ធ ​ត្រៀម​ខ្លួន​ធ្វើ​ជា​ឪពុក(វីដេអូ)

សុខ សោម៉ាវត្តី ទម្លាយ​រឿង​ លី វ៉ាហេទ យក​បាន​ចិត្ត​កូន​ស្រី​​របស់​ខ្លួន

អត្ថបទ៖ ឆុង ស៊ីណាន