អូបាម៉ា បង្ហាញ​សៀវភៅ និង​បទ​ចម្រៀងខ្លូន​ស្រឡាញ់​បំផុត​ក្នុង​ឆ្នាំ ២០១៧

  • 2018-01-01 05:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ប្រឡូក​ច្រើន​ក្នុង​វិស័យ​នយោបាយ​ ប៉ុន្តែ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Barack Obama ក៏​ត្រូវ​គេ​ស្គាល់​ថា​ ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​វិស័យ​សិល្បៈ​ម្នាក់​ដែរ។

តួ​យ៉ាង​ថ្ងៃ​ទី​ ៣១ ខែ​ ធ្នូ​ម្សិលមិញ​ Barack Obama បាន​បង្ហោះ​លើ​គណនី​ Facebook របស់​លោក​ ដោយ​បាន​បង្ហាញ​ពី​បទ​ចម្រៀង​ដែល​លោក​ចូលចិត្ត​ស្ដាប់​ជាង​គេ​ក្នុង​ឆ្នាំ​ ២០១៧។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូបនេះ​បាន​សរសេរ​ថា៖ "អំឡុង​ពេល​ដែល​ខ្ញុំ​នៅ​ធ្វើ​ជា​ប្រធានាធិបតី​ ខ្ញុំ​បាន​ចាប់​ផ្ដើម​ទម្លាប់​ក្នុង​ការ​ចែក​រំលែក​អ្វី​ដែល​ខ្ញុំ​អាន​ និង​អ្វី​ដែល​ខ្ញុំ​ស្ដាប់។ វា​ជា​វិធី​ល្អ​មួយ​ ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​ការងារ​ សម្រេច​បាន​នា​ពេល​កន្លង​មក​របស់​ខ្ញុំ​ ហើយ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​លើក​កម្ពស់​ អ្នក​និពន្ធ​ ព្រមទាំង​តារាៗ​ទាំង​អស់​ជុំវិញ​ពិភពលោក។ ជាមួយ​នឹង​ពេលវេលា​សំខាន់ៗ​ ដែល​ខ្ញុំ​ទទួល​បាន​ក្នុង​ឆ្នាំ​នេះ​ ខ្ញុំ​ក៏​ចង់​បង្ហាញ​នូវ​សៀវភៅ​ និង​តន្ត្រី​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត។ នេះ​ជាបទ​ចម្រៀង​ដែល​ជំរុញ​លើក​ទឹក​ចិត្ត​ខ្ញុំ​បំផុត​ក្នុង​ឆ្នាំ​ ២០១៧! សង្ឃឹម​ថា​អ្នក​ចូល​ចិត្ត​ ហើយ​រីករាយ​ឆ្នាំ​ថ្មី សុខភាព​ល្អ​ទាំង​អស់​គ្នា"។

ខាងក្រោម​ជា​បទ​ចម្រៀង​ដែល​ Obama ចូលចិត្តស្ដាប់៖

បទ​ "Mi Gente" ច្រៀង​ដោយ​ J Balvin និង​ Willy William

បទ​ "Havana" ច្រៀង​ដោយ​ Camila Cabello ជាមួយ Young Thug

បទ​ "Blessed" ច្រៀង​ដោយ​ Daniel Caesar

បទ​ "The Joke" ច្រៀង​ដោយ​ Brandi Carlile

បទ​ "First World Problems" ច្រៀង​ដោយ​ Chance the Rapper ជាមួយ Daniel Caesar

បទ​ "Rise Up" ច្រៀង​ដោយ​ Andra Day

បទ​ "Wild Thoughts" ច្រៀង​ដោយ​ DJ Khaled ជាមួយ​ Rihanna និង Bryson Tiller

បទ​ "Family Feud" ច្រៀង​ដោយ​ Jay-Z ជាមួយ Beyoncé

បទ​ "Humble" ច្រៀង​ដោយ​ Kendrick Lamar

បទ​ "La Dame et Ses Valises" ច្រៀង​ដោយ​ Les Amazones d’Afrique ជាមួយ Nneka

បទ​ "Unforgettable" ច្រៀង​ដោយ​ French Montana (feat. Swae Lee)

បទ​ "The System Only Dreams in Total Darkness" ច្រៀង​ដោយ​ The National

បទ​ "Chanel" ច្រៀង​ដោយ​ Frank Ocean

បទ​ "Feel It Still" ច្រៀង​ដោយ​ Portugal. The Man

បទ​ "Butterfly Effect" ច្រៀង​ដោយ​ Travis Scott

បទ​ "Matter of Time" ច្រៀង​ដោយ​ Sharon Jones និង the Dap-Kings

បទ​ "Little Bit" ច្រៀង​ដោយ​ Mavis Staples

បទ​ "Millionaire" ច្រៀង​ដោយ​ Chris Stapleton

បទ​ "Sign of the Times" ច្រៀង​ដោយ​ Harry Styles

បទ​ "Broken Clocks" ច្រៀង​ដោយ​ SZA

បទ​ "Ordinary Love" ច្រៀង​ដោយ​ (Extraordinary Mix), U2

បទ​ "Born in the U.S.A" ច្រៀង​ដោយ​ Bruce Springsteen

ជាមួយ​គ្នា​នោះ​ Obama ក៏​បាន​បង្ហាញ​ពី​សៀវ​ភៅ​ ដែល​លោក​ចូលចិត្ត​អាន​ជាង​គេ​ ក្នុង​ឆ្នាំ ២០១៧​ ដែរ។ សៀវ​ភៅ​ទាំង​នោះ​រួម​មាន៖​ សៀវ​ភៅ​ "The Power” របស់​អ្នក​និពន្ធ​ Naomi Alderman, សៀវ​ភៅ​ “Grant” របស់ Ron Chernow, សៀវ​ភៅ​ “Evicted: Poverty and Profit in the American City” របស់ Matthew Desmond, សៀវ​ភៅ​ “Janesville: An American Story” របស់ Amy Goldstein និង​ សៀវ​ភៅ​ “Coach Wooden and Me” របស់ Kareem Abdul-Jabbar៕

ប្រភព៖ Time   ប្រែ​សម្រួល៖ យី សុធារី