ប្រាក់ ធីវ៉ា ៖ សូម​ក្មេង​ៗ​ជំនាន់​ក្រោយ​បន្ត​ប្រឹងប្រែង​ ដើម្បី​អាច​​​មាន​ឱកាស​ដូច​​ខ្លួន

  • 2018-01-17 03:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពេល​​ទទួល​បាន​ឱកាស​ក្លាយ​ជា​​ទូត​សុឆន្ទៈ​របស់​ក្រុម​ហ៊ុន​សម្ភារៈ​កីឡា Mizuno កាល​ពី​ម្សិល​មិញ​ តារា​ឆ្នើម​របស់​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​ផ្ដាំ​ផ្ញើ​ទៅ​កាន់​ក្មេង​ៗ​ជំនាន់​ក្រោយ​ ឲ្យ​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ ដើម្បី​អាច​ទទួល​បាន​ឱកាស​ដូច​ជា​​ខ្លួន។

ប្រាក់​ ធីវ៉ា

​ការ​ក្លាយ​ជា​ទូត​សុឆន្ទៈ​របស់​ក្រុម​ហ៊ុន​មួយ​នេះ​ ប្រាក់ ធីវ៉ា នឹង​​ទទួល​បាន​​សម្ភារៈ​កីឡា​ដូច​ជា​ឯក​សណ្ឋាន និង​ស្បែក​ជើង​ ពេញ​មួយ​ឆ្នាំ​២០១៨ ក្នុង​ការ​ប្រើប្រាស់​ដោយ​មិន​អស់​ប្រាក់​។ ក្នុង​ពិធី​សន្និសីទ​កាសែត​​នេះ​ដែរ ប្រាក់ ធីវ៉ា បាន​​និយាយ​ថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​ទទួល​បាន​ឱកាស​ល្អ​មួយ​នេះ។ យ៉ាង​ណា​​រូប​គេ​ នឹង​បន្ត​ប្រឹងប្រែង​​ឲ្យ​កាន់​តែ​ខ្លាំង​ ដើម្បី​តបស្នង​ទៅ​កាន់​ក្រុម​ហ៊ុន​វិញ។

​​អតីត​យុវជន​របស់​ភ្នំពេញ​ក្រោន​រូប​នេះ​បន្ថែម​​ថា សូម​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​របស់​កម្ពុជា​ទាំង​អស់​កុំ​បោះបង់​ក្ដី​សង្ឃឹម​របស់​ខ្លួន ហើយ​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​​អាច​ទទួល​បាន​ឱកាស​បែប​នេះ។ ​​ការ​ជ្រើស​រើស​យក​ ប្រាក់ ធីវ៉ា ធ្វើ​ជា​ទូត​សុឆន្ទៈ​របស់​ក្រុម​ហ៊ុនខាង​លើ​​​ប្រចាំ​នៅ​កម្ពុជា​នេះ​គឺ​មាន​រយៈ​ពេល ១ ឆ្នាំ​​ ហើយ​ក្រុម​ហ៊ុន​នេះ​ នឹង​សម្លឹង​រក​កីឡាករ​ល្អ​ផ្សេង​ៗ​បន្ថែម​ទៀត ​​ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​វិស័យ​បាល់ទាត់​កម្ពុជា៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម