មិនធម្មតា! របាយការណ៍​​មួយ​បង្ហាញ​ថា ឧស្សាហកម្ម​ផ្លូវ​ភេទ​នៅ​ថៃ រួម​ចំណែក​បង្កើន ចំណូល​ជាតិ ដល់​ទៅ​២%

  • 2018-01-21 01:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណូល​ដែល​បាន​ពី​ឧស្សហកម្ម​ផ្លូវភេទ​នៅ​ថៃ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ទំហំ​ទឹកប្រាក់ ២៦០ ប៊ីលាន​បាត (ប្រហែល ៨,១ ពាន់​លាន​ដុល្លារ​អាមេរិក)។ នេះ​បើតាម​គេហទំព័រ​ព័ត៌មាន​មួយ មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក មាន​ឈ្មោះ​ថា Sanook Money ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ សារព័ត៌មាន Coconuts កាល​ពី​ពេល​ថ្មីៗ​នេះ។

ការ​គណនា​នេះ​ផ្អែក​ទៅលើ​តួលេខ របស់​អតីត​មេកា​ហាង​ម៉ាស្សា លោក Chuwit Kamolvisit កាល​ពី​ឆ្នាំ​២០០៧ ដោយ​លោក​​យក​ចំនួន​អ្នករកស៊ី​ផ្លូវភេទ​សរុប​ទូទាំង​ប្រទេស ចំណូល​ជា​មធ្យម​ដែល​ពួកគេ​រកបាន ដើម្បី​ប្រៀបធៀប​ទៅ​នឹង ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។ ឧស្សាហកម្ម​ផ្លូវភេទ​ទាំង​នោះ​ជ្រក​ក្រោម​ស្លាក​ដូច​ជា ហាង​ម៉ាស្សា ខារ៉ាអូខេ បៀរហ្គាដិន និង ផ្ទះ​បង​ជា​ដើម។ ប្រភព​ខាងលើ​បន្ត។

ជា​លទ្ធផល​បាន​បង្ហាញ​ថា បច្ចុប្បន្ន​ផលិតផល​ក្នុង​ស្រុក​សរុប ឬ (GDP) របស់​ប្រទេស​ថៃ​មាន​ប្រមាណ ១៣ ទ្រីលាន​បាត។ បាន​ន័យថា ២៦០ ប៊ីលាន​បាត (ចំណូល​កាល​ពី​១​ទសវត្ស​មុន)​ បាន​រួម​ចំណែក​ ២% នៃ GDP របស់​ប្រទេស​ថៃ​នា​ពេល​បច្ចុប្បន្ន។ ប្រភព​ខាងលើ​បន្ថែម៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី