កូនស្រីច្បង បារ៉ាក់ អូបាម៉ា និងមិត្តប្រុស ផ្អែមល្ហែមនឹងគ្នាបេះមិនចេញ

  • 2018-01-22 03:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ កូនស្រី​ច្បង​របស់​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា គឺ​នាង ម៉ាលីណា ត្រូវ​បាន​គេ​ប្រទះ​ឃើញ កំពុងតែ​រីករាយ និង​ញញឹមញញែម​ជាមួយ​មិត្ត​ប្រុស​សញ្ជាតិ​អង់គ្លេស​របស់​នាង ឈ្មោះ Rory Farquharson នៅ​ក្នុង​ទីក្រុង New York។

ទំនាក់ទំនង​របស់​អ្នក​ទាំង ២ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ខ្លាំង នៅ​ពេល​ដែល​ពួកគេ​ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម នៅ​មុន​ពេល​ប្រកួត​កីឡាបាល់ទាត់ រវាង​សាកលវិទ្យាល័យ Harvard និង Yale កាល​ពី​ខែ​វិច្ឆិកា។

នាង ម៉ាលីណា អាយុ១៩ឆ្នាំ ដែល​បាន​សម្រាក​មួយ​ឆ្នាំ មុន​ចាប់ផ្ដើម​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Harvard បាន​ជួប​មិត្ត​ប្រុស​អាយុ ១៩ឆ្នាំ​ដូច​គ្នា នៅ​ឯ​សន្និសីទ Ivy League នៃ​សាកលវិទ្យាល័យ​របស់​ពួកគេ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង