ឆ្លង​កាត់​ច្រើន​តង់ App "កក់​តារាង​បាល់ទាត់" ជា​ជយលាភី​កម្មវិធី Smart Start

  • 2018-01-29 03:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Smart Start របស់​ក្រុមហ៊ុន Smart បាន​រក​ឃើញ​ក្រុម​ជយលាភី​លេខ​មួយ ដែល​ជា​ក្រុម​មាន​គំនិត​បង្កើត​អាជីវកម្ម​បែប​ឌីជីថល​ល្អ​ជាង​គេ។នៅ​ក្នុង​វគ្គ​ចុង​ក្រោយ​នែ​កម្មវិធី Smart Start ដែល​មាន ៥ក្រុម​ធ្វើ​ការ​ចូល​រួម​បញ្ចេញ​មតិ និង​បង្ហាញ​ពី​គំនិត​អាជីវកម្ម​របស់​ខ្លួន​ទៅកាន់​ក្រុម​ការ​ងារ Smart ក៏​ដូច​ជា​មហាជន​​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ ដើម្បី​ទទួល​បាន​មតិ​ល្អៗ​បន្ថែម។

ការ​បង្ហាញ​ពី​គំនិត​អាជីវកម្ម​បែប​បច្ចេកវិទ្យា​និង​ធ្វើ​ការ​វាយ​តម្លៃ​ពី​គណៈកម្មការ​ដើម្បី​ជ្រើស​រើស​យក​អ្នក​លេខ​មួយ។ ក្រុម​ដែល​ទទួល​បាន​ជយលាភី​លេខ​មួយ​គឺ​ជា​ក្រុម​បង្កើត Appដែល​មាន​ឈ្មោះ​ថា GoSoccer ដែល​អ្នក​អាច​ធ្វើ​ការស្វែងរក​ទី​តាំង​ និង​កក់​តារាង​បាល់​ទាត់​បាន​ដោយ​ងាយ​ស្រួល។

ចំ​ពោះ​ជយលាភី​នេះ​នឹង​មាន​ឱកាស​​ធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​នៅ​ក្រុម​ហ៊ុន​យក្ស Facebook, Google និង Microsoft នៅ​ប្រទេស​សិង្ហបុរី។

ក្រោយ​ពេល​ទទួល​បាន​ជយលាភី​លេខ​មួយ​ក្រុម​ដែល​បាន​បង្កើត App GoSoccer បាន​បង្ហាញ​មតិយោបល់​ដល់​អ្នក​ស្រលាញ់​វិស័យ​បច្ចេកវិទ្យា​ត្រូវ​មាន​ភាព​ជឿជាក់​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន​ធ្វើ​ការ​បង្កើត​អ្វី​ដែល​ថ្មី និង​ស្វែង​រក​ការ​​ប្រកួត​ប្រជែង​ដើម្បី​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​ដែល​បាន​បង្កើត​ឡើង​នេះ​។

អត្ថបទ៖ ម៉េងងី