មិន​ទម្លាក់​ដៃ! Juventus លត់ Sassuolo មួយ​ទំហឹង ៧-០

  • 2018-02-05 01:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gonzalo Higuain អាច​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ​សេះ​បង្កង់​ Juventus យក​ឈ្នះ ក្រុម​លេខ​១៥ Sassuolo ដល់​ទៅ​៧​ទល់​នឹង​០ ក្នុង​ការ​ប្រកួត Serie A យប់មិញ។

នៅ​៤៥​នាទី​ដំបូង​​ក្រុម​រហស្សនាម Old Lady ​បាន​ទម្លុះ​សំណាញ់​របស់ Sassuolo ដល់​ទៅ​៤​គ្រាប់​​ក្នុង​នោះ​ធ្វើ​បាន​ដោយ Sami Khedira ២​គ្រាប់ និង Alex Sandro ជាមួយ Miralem Pjanic ម្នាក់​​មួយ​គ្រាប់។ ឈាន​ដល់​វគ្គ​ទី​២​ត្រឹម​រយៈពេល​២០​នាទី ពោល​​ពី​នាទី​៦៣​ដល់​៨៣ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Higuain រក​បាន Hat-trick នាំ​ក្រុម​ឈ្នះ​យ៉ាង​ត្រចះត្រចង់។

លទ្ធផល​នេះ​ធ្វើ​ឲ្យ Juventus បន្ត​នៅ​លេខ​២ កំពូល​តារាង Serie A តាម​ពី​ក្រោយ​ Napoli មួយ​ពិន្ទុ ដែល​យក​ឈ្នះ Benevento ២-០ កាល​ពី​យប់មិញ​ដូចគ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី