Facebook ថែម​មុខងារ​ 3D អ្នក​លក់​ទំនិញ​ ដឹង​តែ​ត្រូវ​ចិត្ត​

  • 2018-02-24 07:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​មុខងារ​ថ្មី​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្ហោះ​រូបភាព​បែប​ 3D។ មុខងារ​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​​និយម​លក់​ទំនិញ​តាម​ Facebook។

​ឧបករណ៍​ដែល​អាច​ផលិត​​រូបភាព​បែប​នេះ​បាន​នា​ពេល​បច្ចុប្បន្ន​ ​មាន​តែ​​ស្មាតហ្វូន​​របស់​ Sony ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ និង​ប្រើ​កម្មវិធី​ 3D Creator App។ គួរ​ដឹង​ថា​រូបភាព​ប្រភេទ​ 3D នេះ​អាច​មើល​បាន​ទាំង​នៅ​លើ​​​កុំព្យូទ័រ និង​នៅ​លើ​ស្មាតហ្វូន​​ធម្មតា​ លើក​លែង​តែ​កម្មវិធី​ Facebook Lite ដែល​មិន​ទ្រាំទ្រ​នឹង​មុខងារ​នេះ។

មាន​ម៉ាក​ល្បីៗ​ជា​ច្រើន​ចាប់​ផ្ដើម​បង្ហាញ​ផលិត​របស់​ខ្លួន​ជា​ប្រភេទ​ 3D ក្នុង​នោះ​រួម​មាន​ LEGO, Jurassic World និង​ Clash of Clans ជា​ដើម៕​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី