នៅ​​តែ​ក្មេង​ស្អាត​បែប​នេះ! អ្នក​ស្រី​ អម្ពរ ទេវី ធ្វើ​អ្វី​ខ្លះដើម្បី​ថែ​សម្រស់?

  • 2018-03-18 04:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ័យ​ជ្រេ​ដល់​៥០​ឆ្នាំ​គត់​ទៅ​ហើយ អ្នក​ស្រី​ អម្ពរ ទេវី ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​នៅ​តែង​រក្សា​សុខភាព​បាន​រឹង​មាំ​ល្អ និង​សម្រស់​​ក្មេង​ជាង​វ័យ​។

មុន​ឡើង​យន្តហោះ​ត្រឡប់​ទៅ​ទី​លំនៅ​អចិន្ត្រៃយ៍ តារា​សម្ដែង​ដែល​រក្សា​ភាព​ល្បីល្បាញ​បាន​ជាង​៣០​ឆ្នាំ​ប្លាយ​នេះ​ បាន​បង្ហើប​ពី​គន្លឹះ​ថែ​សម្រស់ ដែល​វិធី​ទាំង​នោះ​ សុទ្ធ​តែ​ធ្វើ​ឡើង​តាម​បែប​ធម្មជាតិ​​សុទ្ធសាធ​។

អ្នក​ស្រី​និយាយ​ថា​ ខ្លួន​មិន​មាន​លក្ខខណ្ឌ​អ្វី​ពិសេស​ទេ ពោល​គឺ​ដូច​ជា​ស្ត្រី​ទូទៅ​ដែរ ដែល​តាំង​ពី​វ័យ​​ក្មេង​មក អ្នកស្រី​រក្សា​ទម្លាប់​​​​ថែ​ទាំ​​សម្រស់​តាម​បែប​បុរាណ​ខ្មែរ ដូច​ជា​យក​​រមៀតឬ ពន្លៃ មក​ខាត់​ស្បែក​ ឆ្ពុង​​ ឬ​ខាត់​ជាដើម ហើយ​ពេល​ចេញ​ទៅ​ក្រៅ​ម្ដងៗ​​អ្នក​ស្រី​តែង​លាបឡេ ការពារ​ពន្លឺ​ថ្ងៃ​ ដើម្បី​​រក្សា​សុខភាព​​​ស្បែក៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម
អត្ថបទថ្មី