តិចថាលំៗអីទៅ! ៣ខេត្តនេះ សុទ្ធតែមានរបស់យក្សទទួលទេវតាឆ្នាំថ្មី មិនឲ្យចាញ់គ្នា

  • 2018-03-19 08:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅ​តាម​បណ្ដា​ខេត្ត​នានា បាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូចជា​បង្ហាញ​អំពី​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា។ ក្នុង​នោះ​សង្កេត​ឃើញ​ថា មាន​ខេត្ត​ចំនួន​៣​ហើយ បាន​ត្រៀម​វត្ថុ​យក្ស​ដើម្បី​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍ កាន់​តែ​ពិសេស​ឡើង។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាប

​ **១. មុខ​ហនុមាន​យក្ស​ត្រៀម​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​២០១៨**

ហនុមាន​យក្ស គឺ​ជា​អ្វី​ដែល​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ក្នុង​ចំណោម​អ្វី​ដែល​ថ្មីៗ និង​ប្លែកៗ​ជា​ច្រើន​ដទៃ​ទៀត។

ការសម្ដែងល្ខោនខោលក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧

ឯកឧត្ដម សុខ សប្បាយ​ណា ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ប្រតិបត្តិនៃ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា មូល​ហេតុ​សំខាន់​ដែល​ជ្រើសរើស​មុខ​ហនុមាន​ធ្វើ​ជា​របស់​យក្ស​ គឺ​ដើម្បី​លើក​ស្ទួយ​ល្ខោន​ខោល ជា​សម្បត្តិ​វប្បធម៌​ដ៏​ថ្លៃថ្លា​របស់​ដូន​តា​ខ្មែរ។ ជា​ពិសេស​​ស្រប​នឹង​ប្រធាន​បទ​ដែល​កំណត់​យក​ឆ្នាំ​នេះ គឺ​៖ «សាទរ​មរតក​ដូនតា»។

យ៉ាង​ណា​ក្ដី​លោក​នៅ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ​ថា តើ​ហនុមាន​យក្ស​នោះ​មាន​ប្រវែង​ប៉ុន្មាន កំពស់​ប៉ុន្មាន​នៅ​ឡើយ​ទេ គ្រាន់​តែ​បង្ហើប​ថា ធំ​បំផុត​អាច​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់។

២. ម្នាស់​យក្ស​ត្រៀម​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​សាខាខេត្ត​បាត់ដំបង​ និង​អាជ្ញាធរ​ខេត្ត​ នឹង​រៀប​ចំព្រឹត្តិការណ៍​សង្ក្រាន្តដ៏ធំ​បំផុត​លើក​ដំបូង​ ឈ្មោះថា ​សង្ក្រាន្ត​បាត់ដំបង​២០១៨ ​រយៈពេល ​៤ថ្ងៃ ​ចាប់ពី​ថ្ងៃទី​១៣ ​ដល់១៦​ ខែ​មេសា ឆ្នាំ២០១៨ ​ដើម្បី​ទទួល​ទេវតាឆ្នាំថ្មី ​(ឆ្នាំច) ​និង​អបអរពិធីបុណ្យ​ ចូលឆ្នាំ​ប្រពៃណីខ្មែរ ​។

អ្វីដែល​ពិសេស​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ប្រចាំខេត្ត​បាត់ដំបង​លើក​ដំបូង​នោះ​គឺ ​នឹង​ដាក់​តាំង​ផ្លែម្នាស់​ ដ៏ធំ​កម្ពស់៥​ម៉ែត្រ​ ​ដោយ​យក​ផ្លែម្នាស់​ចំនួន​ ៥ ០០០ផ្លែ​ ​មកផ្គុំ​ចូលគ្នា​ ​និង​ផ្លែពោត​កម្ពស់ ៥ម៉ែត្រ ដែល​យកផ្លែ​ពោតចំនួន​ ១០ ០០០ផ្លែ ​មកផ្គុំ​ចូលគ្នា​ផងដែរ​។

ចាប៉ីដងវែងយក្ស

៣. ត្នោត​យក្ស​ត្រៀម​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត​២០១៨

រដ្ឋបាលខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត នឹង​រៀបចំ​ព្រឹត្តិការណ៍ «​កំពង់ស្ពឺ​សង្ក្រាន្ត​» រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា​ខាងមុខនេះ នៅ​បរិវេណ​សួនច្បារ សម្ដេច​សង្ឃរាជ ជួន ណាត ក្រុង​ច្បារមន​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ កំពង់ស្ពឺ​សង្ក្រាន្ត​ក៏​​មិន​ឲ្យ​ចាញ់​ខេត្ត​ទាំង​ពីរ​ខាង​លើ​ឡើយ ដោយ​ត្រៀម​រចនា​ផ្លែ​ត្នោត​យក្ស​ធំ​បំផុត​មិន​ធ្លាប់​មាន រហូត​ជា​២​ម៉ែត្រ​កន្លះ​ឯណោះ។ បើ​តាម​លោក សរ សពុត្រា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​រចនា​ផ្លែ​ត្នោត​យក្ស​នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​អំពី​អត្តសញ្ញាណ​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្ត​កំពង់ស្ពឺ​តែម្ដង ដែល​មាន​ដើម​ត្នោត​ច្រើន​ជាង​គេ៕ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម