មកដឹងរូបមន្តសម្រករាងសាមញ្ញៗ តែមានប្រសិទ្ធិភាពខ្ពស់របស់តារាកូរ៉េទាំងនេះ
- អាទិត្យ, 25 មីនា 2018 03:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរូបមន្តសម្រករាងសាមញ្ញៗ តែមានប្រសិទ្ធិភាពខ្ពស់របស់តារាកូរ៉េទាំងនេះ
ចន្លោះមិនឃើញ
ជាតារាស្រីល្បីនិងស្រស់ស្អាត មិនខ្វះរូបមន្តក្នុងការថែរក្សាសម្រស់ និងរូបរាងឲ្យនៅស្រស់ស្អាតនោះទេ។
ក្រៅពីធ្វើលំហាត់ប្រាណ តារាៗជាច្រើនយកចិត្តទុកដាក់ខ្លាំងចំពោះរបបអាហារប្រចាំថ្ងៃ។ ឧទាហរណ៍ជាក់ស្ដែងដូចតារាកូរ៉េល្បីឈ្មោះខាងក្រោម សុទ្ធសឹងជាតារាស្រីមានឈ្មោះបោះ សំឡេងទាំងសមត្ថភាពសិល្បៈ និងសម្រស់ និងរាងរៅស្រស់ស្អាត។ ប៉ុន្តែនៅពេលឡើងទម្ងន់ ពួកគេព្យាយាមរិះរកវិធី ដើម្បីសម្រកឲ្យមានរាងស្លីមវិញ។
តើរបបអាហារបែបណា ដែលតារាស្រីកូរ៉េទាំងនោះជ្រើសរើសញ៉ាំដើម្បីសម្រករាង៖
១. តារាចម្រៀង Bae Suzy
អាហារពេលព្រឹក៖ សាចមាន់ (ទ្រូង), ដំឡូងជ្វា១ផ្លែ និងទឹកដោះគោសម្រករាង ១កែវ
អាហារពេលថ្ងៃ៖ បាយអង្ករសំរូប និងសាឡាដ
អាហារពេលល្ងាច៖ ដំឡូងជ្វា ២ផ្លែ
២. តារាសម្ដែង Park Shin Hye
អាហារពេលព្រឹក៖ ត្រសក់ ១ផ្លែ និងទឹកដោះគោសម្រករាង ១កែវ
អាហារពេលថ្ងៃ៖ បាយអង្ករសំរូបកន្លះចានគោមតូច និងស្ពៃបូកគោ
អាហារពេលល្ងាច៖ ត្រសក់ ១ផ្លែ និងស្ពៃបូកគោ ១ចាន
៣. តារាចម្រៀង Seol Hyun
អាហារពេលព្រឹក៖ ដំឡូងជ្វា
អាហារពេលថ្ងៃ៖ សាច់មាន់ (ផ្នែកទ្រូង)
អាហារពេលល្ងាច៖ ស៊ុតស្ងោរ
៤. តារាចម្រៀង IU
អាហារពេលព្រឹក៖ ផ្លែប៉ោម ១ផ្លែ
អាហារពេលថ្ងៃ៖ ដំឡូងជ្វា ២ផ្លែ
អាហារពេលល្ងាច៖ ទឹកក្រឡុកដែលផ្សំដោយទឹកដោះគោស្រករាង ម្ស៉ៅប្រូតេអ៊ីន និងគ្រឿងផ្សំផ្សេងទៀត ទៅតាមចំណូលចិត្ត
៥. តារាចម្រៀង So You
អាហារពេលព្រឹក៖ ដំឡូងជ្វា ១ផ្លែ
អាហារពេលថ្ងៃ៖ ស៊ុតស្ងោរ និងនំប៉័ង ១បន្ទះ
អាហារពេលល្ងាច៖ គីមបាប់ ៣ដុំ
៦. តារាសម្ដែង Kang Sora
អាហារពេលព្រឹក៖ ទឹកដោះគោជូរ និងផ្លែប៉ោម
អាហារពេលថ្ងៃ៖ បាយ និងបបរល្ពៅ
អាហារពេលល្ងាច៖ ដំឡូងជ្វា១, សាឡាដ និង នំប៉័ង១បន្ទះ