អម្ពរ​ ទេវី បញ្ជាក់​រឿង​កូន​ស្រី​ចូល​សិល្បៈ(វីដេអូ)

  • 2018-04-03 04:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​តារា​សម្ដែង​ជើង​ចាស់​​​ អម្ពរ ទេវី កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​​​សំណាក់​​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ក្រោយ​ពី​នាង បង្ហោះ​សកម្មភាព​កូន​ស្រី​រាំ​ច្រៀង​រួច​មក។​

ការ​បង្ហោះ​វីដេអូ​រាំ​ច្រៀង​របស់​កូន​ស្រី​ បាន​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​បាន​លើក​ជា​សំនួរ​ឡើង​ថា "តើ​ពេល​កូន​​ស្រី​ធំ​ឡើង​អាច​ចូល​​ប្រឡូក​សិល្បៈ​ដូច​ម្ដាយ​ដែរ​ឬ​ទេ​?”។

ពាក់​ព័ន្ធ​ការ​ចោទ​សួរ​ខាង​លើ​អ្នកនាង អម្ពរ ទេវី បាន​និយាយ​ថា កូន​ស្រី​​ខ្លួន​ពិត​ជា​ស្រឡាញ់​ និង​ចូល​ចិត្ត​សិល្បៈ​ខ្លាំង​ណាស់​ ឲ្យ​តែ​ទំនេរ​ពី​ការ​សិក្សា​​​ ​ដឹង​តែ​បញ្ចេញ​សកម្មភាព​​រាំ​ច្រៀង​ និង​សម្ដែង​ឲ្យ​នាង​មើល​ហើយ​។ រីឯ​​រឿង​កូន​ស្រី​ធំ​ឡើង​ចូល​សិល្បៈ​ ឬ អត់​នោះ​​ខ្លួន​មិន​ទាន់​ប្រាកដ​ទេ​ គ្រប់​យ៉ាង​​អាស្រ័យ​ទៅ​លើ​កូន​​ជា​អ្នក​សម្រេច​ចិត្ត​ពេល​ធំ​ឡើង។

​ តួ​ឯក​ម្ដាយ​ក្នុង​រឿង​"ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" បាន​រៀប​រាប់​ថា​៖​" កូន​ស្រី​បង​គាត់​មាន​ទេព​កោសល្យ​ណាស់​ ផ្នែក​សិល្បៈ​​ហ្នឹង​ ឲ្យ​តែ​មាន​កម្មវិធី​អី​គាត់​ដឹង​ តែ​ឡើង​រាំ​ និង​ច្រៀង​ហើយ អត់​មាន​ខ្មាស​អៀន​អី​ទេ​"។

កូន​ស្រី​អ្នកនាង អម្ពរ ទេវី មាន​ឈ្មោះ​​ Darlene Hap អាយុ​ ៨ ឆ្នាំ រៀន​ថ្នាក់​ទី​២ ។ ក្រៅ​ពី​មាន​​ទេពកោសល្យ​ផ្នែក​សម្ដែង​ហើយ​នោះ​កូន​ស្រី​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​ក៏​រៀន​ពូ​កែ​ផង​ដែរ​។ ជាក់​ស្ដែង​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កូន​ស្រី​នាង​បាន​ទទួល​លិខិត​សរសើរ​ពី​សាលា​ ដែល​សិក្សា​នៅ​អាមេរិក​៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម