តាមដាន​ឲ្យ​ជាក់ បាន​ដឹង​ត្រកូល Honor ជួយ​ក្រុមហ៊ុន Huawei មិនស្ទើរទេ

  • 2018-04-10 00:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honor ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្លាកយីហោ​ស្ថិត​ក្រោម​ទ្រនំ​នៃ​ក្រុមហ៊ុន Huawei មាន​ប្រើប្រាស់​ទាំង​លើ​ប្រភេទ​ស្មាតហ្វូន, ថេបប្លែត និង​នាឡិកា​ឆ្លាតវៃ។​ ដើម​ឡើយ​ត្រូវ​បាន Huawei Group បង្កើត​ឡើង​នា​ចុង​ឆ្នាំ ២០១១ មុន​ពេល​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៣។ ចាប់​តាំង​ពី​ពេល​នោះ​មក​សង្វាក់​ផលិត​កម្ម Honor បាន​ស្រោចស្រង់​ឲ្យ​ក្រុមហ៊ុន​ប្រទេស​ចិន អាច​ប្រកួតប្រជែង​ជាមួយ​ស្មាតហ្វូន​ធុនកណ្ដាល​ទាំង​ក្នុង​ស្រុក​និង​ទីផ្សារ​អន្តរជាតិ។

ម៉ូឌែល​ដំបូង​បង្អស់ Honor 3C ដាក់​បង្ហាញ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នា​ខែ​មេសា ឆ្នាំ ២០១៤ មុន​ប្រលូក​ចូល​តំបន់​អឺរ៉ុប​នា​ខែ​តុលា ដោយ​ដំបូង​ឡើយ​បង្ហាញ​ក្នុង​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់។ ល្បី​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥ ត្រឹម​រយៈ​ពេល ៦ ខែ​នៃ​ការ​ប្រកាស Honor 6 តួ​លេខ​លក់​ចេញ​កើន​ឡើង​បាន ២០ លាន​គ្រឿង រហូត​ជំរុញ​ឲ្យ​ក្រុមហ៊ុន Huawei ហ៊ាន​ប្រលូក​ចូល​ទីផ្សារ​ទាំង ៧៤ ប្រទេស​រួម​មាន​ទាំង​នៅ​តំបន់​អឺរ៉ុប, ឥណ្ឌា និង​ជប៉ុន។

Honor 7 ជា​ម៉ូឌែល​ទី ២ ដាក់​បង្ហាញ​ក្នុង​ឆ្នាំ ២០១៥ ខែ​តុលា ដែល​បង្កើន​តួ​លេខ​លក់​និង​ប្រាក់​ចំណេញ​ទ្វេ​ដង​ដល់​ក្រុមហ៊ុន រហូត​ទទួល​បាន​ជាង ៥ ពាន់​លាន​ដុល្លារ ហើយ​បាន​បន្ត​គម្រោង​វាយលុក​ចូល​ទីផ្សារ​ឥណ្ឌា។ អ្វី​ដែល​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៧ នា​ពិព័រណ៍ CES នៅ​សហរដ្ឋអាមេរិក ត្រកូល Honor ជាប់​ពាន​ស្មាតហ្វូន​ល្អ​បំផុត នោះ​គឺ​ម៉ូឌែល Honor 8 Pro ឬ​ហៅ​បាន​ថា​ V9 ដែល​ត្រឹម​មួយ​ខែ​ដំបូង លក់​ចេញ​បាន​មួយ​លាន​គ្រឿង​ឯណោះ។

ក្រឡេក​មើល​ទីផ្សារ​កម្ពុជា ២ ម៉ូឌែល​នៃ​ត្រកូល Honor ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ក្នុង​នោះ​មាន Honor 9 Lite ថ្លៃ ២៦៩ ដុល្លារ និង Honor 7x ថ្លៃ ២៩៩ ទៅ ៣៩៩ ដុល្លារ​តាម​ជម្រើស RAM និង​អង្គ​ផ្ទុក​ក្នុង​ម៉ាស៊ីន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី