ព្រះអើយ! ស្មានមិនដល់ Kim Soo Hyun ត្រូវ​បញ្ជូន​ទៅ​តំបន់គ្រោះថ្នាក់ដល់​ម្ល៉ឹង

  • 2018-04-10 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ចាក​ចេញ​ទៅ​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ​មាតុភូមិ​មក​ សុខទុក្ខ​យ៉ាងណា​របស់​ តួ​ប្រុស​ក្នុង​រឿង​ "សង្សារ​ខ្ញុំ​មនុស្ស​ភព​ផ្កាយ” មិន​សូវ​បង្ហាញ​ចេញ​មក​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ព្រួយ​បារម្ភជា​ខ្លាំង។

ទោះជា​យ៉ាង​ណា​ ពេល​នេះ​ព័ត៌មាន​មួយ​ចំនួន​ស្ដី​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ Kim Soo Hyun ត្រូវ​បាន​បង្ហាញ​ហើយ ហើយ​ក្រោយ​ជ្រាប​រួច​ម្នាក់ៗ​សុទ្ធ​តែ​លាន់​មាត់​ថា​ លោក​ប្រថុយ​នឹង​គ្រោះថ្នាក់​ណាស់។ បច្ចុប្បន្ន​ Soo Hyun កំពុង​បម្រើ​ការ​នៅ​កងវរសេនាធំទី១ ដែល​ជា​តំបន់​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ជាប់​ព្រំប្រទល់​កូរ៉េ​ខាង​ជើង។

ដោយ​សារ​តែ​ភាព​តាន​តឹង​រវាង​កូរ៉េ​ខាងត្បូង​ និង​កូរ៉េ​ខាង​ជើងមិនទាន់​រសាយ​ពេញទី ទើប Kim Soo Hyun ត្រូវ​ល្បាត​តំបន់​នេះ​ជា​ទៀង​ទាត់​ជាមួយ​កង​វរសេនា​តូច​ផ្សេង​ទៀត​ ដើម្បី​តាមដាន​ការ​ឈ្លាន​ពាន​របស់​សត្រូវ។ ការងារ​របស់​តារា​ប្រុស​រូប​នេះ​ ក៏​ត្រូវ​រក​មើល​តំបន់​មាន​មីន និង​ផ្លូវ​ចៀសពី​តំបន់គ្រោះ​ថ្នាក់ទាំង​នោះ។

ផ្អែក​តាម​ព័ត៌មាន​ទាំង​នេះ​ អ្នក​គាំទ្រ​ទាំង​ឡាយ​កុំ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ ព្រោះ​ Soohyun សម្រប​ខ្លួន​យ៉ាង​ល្អ​ក្នុង​ជីវិត​ជា​ទាហាន។ មន្ត្រី​យោធា​ជា​ច្រើន​នាក់​បាន​បង្ហើប​ថា​ តារា​ប្រុស​រូបនេះ​ មាន​ថ្វីដៃ​ខ្ពស់​ក្នុង​ការបាញ់​កាំភ្លើង​ ហើយ​អំឡុង​ពេល​ហ្វឹកហាត់​ លោក​ក៏​យក​ចិត្ត​ទុក​ដាក់ និង​តែង​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត។ ជាពិសេស​បើ​និយាយ​ពី​ទំនាក់​ទំនង​របស់​ Kim Soo Hyun មិត្ត​រួម​ជំនាន់​ទាំង​អស់​ពិត​ជា​ចុះ​សម្រុង​នឹង​គ្នា​ណាស់។ មួយ​វិញ​ទៀត​ ដោយសារ​ក្ដី​ស្រឡាញ់​ជាមួយ​បងប្អូន​ក្នុង​ជួរ​ទាហាន​បែប​នេះ​ ទើប​តួ​ប្រុស​ក្នុង​រឿង​ "សង្សារ​ខ្ញុំ​មនុស្ស​ភព​ផ្កាយ” នេះ​បដិសេធ​មិន​ផ្ដល់​បទ​សម្ភាស​ណាមួយ​ឡើយ ព្រោះ​មិនចង់​ឲ្យមាន​បន្ទុក​ដល់​ពួកគេ​ទាំង​នោះ។

យ៉ាងណា​ក្ដី​ រំលង​ប្រមាណ​១ឆ្នាំ​ទៀត​ ប្រុស​ស្អាត​វ័យ​ ៣០​ឆ្នាំ​នេះ​នឹង​បញ្ចប់​កាតព្វកិច្ច​ជា​ស្ថាពរ ពោល​គឺ​នៅ​ថ្ងៃ​ទី​ ២២ ខែ​កក្កដា ឆ្នាំ ២០១៩៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម