មិនធម្មតាទេ កំលោះសង្ហា ប៊ឺរី ហ៊ាន​ប្រឈមនឹងរឿង​ព្រឺព្រួច​បះសក់

  • 2018-04-10 08:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សភាគច្រើនខ្លាចខ្មោចលង តែ​កំលោះ​សង្ហា ប៊ឺរី ​បែរ​ជា​​​ហ៊ានស្នាក់​​​​ក្នុង​ផ្ទះ​ និង​តំបន់​មួយ​ចំនួន​ដែល​ប្រជាជន​តំណាល​តៗ​គ្នា​ថា​ មាន​ខ្មោច​លង​​កាច​សាហាវ​ទៅ​វិញ។

មូល​ហេតុ​​ដែល​តួ​ឯក​ប្រុស​ក្នុង​រឿង​"ស្រទន់​មន្ត​ស្នេហ៍​"​ ​ធ្វើ​រឿង​ដ៏​ព្រឺ​ព្រួច​បែប​នេះ​ គឺដើម្បីស្វែង​រក​ការ​ពិត​ និង​អ្វី​ដែល​ថ្មី​​​​ហើយ​ប្លែក​មក​ចែក​ជូន​ពុក​ម៉ែ​បង​ប្អូន​ទស្សនា​នៅ​តាម​បណ្ដាញ​ទំនាក់​ទំនង​​សង្គម​ហ្វេសប៊ុក​។ ​ម្យ៉ាង​ទៀត​ខ្លួន​​ចង់​ឃើញ​ផ្ទាល់​ និង​ភ្នែក​ថា​ នៅ​លើ​លោក​នេះ​មាន​ខ្មោច​ពិត​មែន​ឬអត់​​ ព្រោះ​កន្លង​មក​ឃើញ​តែ​ខ្មោច​ក្នុង​រឿង។

ប៊ឺរី ​​និយាយ​ថា ប្រសិន​បើ​​អំឡុង​ពេល​ចុះ​ទៅ​​​បេសកកម្ម​​​ក្នុង​កម្មវិធី​​មួយ​នេះ​ ខ្លួន​​ និង​ក្រុម​ការ​ងារ​បាន​ជួប​ខ្មោច​​ ឬ ព្រាយ​បិសាច​មែន​នោះ​ជា​រឿង​មួយ​ល្អ​ហើយ លោក​ជាមួយ​ក្រុម​ការ​ងារ​ នឹង​យក​សកម្មភាព​ដែល​ខ្មោច​លង​បន្លាច​​ឲ្យ​បាន​ដើម្បី​ធ្វើ​ជា​ភស្តុតាង​ ថា​នៅ​លើ​លោក​នេះ​ពិត​ជា​មាន​ព្រលឹង​ខ្មោច​តាម​លង​បន្លាច​មែន។

​ជាមួយ​អារម្មណ៍​មិន​ខ្លាច​រអា​​កំលោះ​សង្ហា ប៊ឺរី រៀប​រាប់​ថា​៖​​​​​​​​​​​​​ “​អូ​! បើ​​សិន​ជា​ខ្មោច​ចេញ​មក​លង​ពួក​បង​មែន ជា​ឱកាស​ល្អ​ហើយ​ពេល​ហ្នឹង​ទាំង​រូប​បង​ និង​ក្រុម​ការ​ងារ​ ធានា​ថា​ផ្ដិត​យក​សកម្មភាព​ពិត​ៗ​​ហ្នឹង​ឲ្យ​បាន​ គឺ​បង​ហ៊ាន​ធានា​មិន​ឲ្យ​បាត់​រូប​ហ្មង​ ព្រោះ​អី​​យើង​ចុះ​ទៅ​កន្លែង​អ៊ីចឹង​គឺ​ត្រូវ​ការ​សកម្មភាព​បែប​ហ្នឹង​"។

កម្មវិធី​នេះ​ដែរ​ ប៊ឺរី បាន​សហការ​គ្នា​ជាមួយ​​​ជាមួយ​ តាំង គីមស៊ួ និង​ ហេង នរៈកក្កដា ​​ត្រៀម​​ដំណើរ​ការ​ក្រោយ​ពី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រួច៕​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី