ឃើញគេកំពុងល្បីវីដេអូ Slow-mo! មកដឹងតិចនិកធ្វើម៉េចថតស្អាតដូចគេ
- 2018-04-20 08:00:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគេកំពុងល្បីវីដេអូ Slow-mo! មកដឹងតិចនិកធ្វើម៉េចថតស្អាតដូចគេ
ចន្លោះមិនឃើញ
ការថត Slow-mo បានក្លាយជាប្រធានបទសំខាន់មួយសម្រាប់អ្នកថតរូបបច្ចុប្បន្ននេះ ដែលជាហេតុ Samsung បញ្ចេញ S9/S9+ ជាមួយកាមេរ៉ាថត Super Slow-mo តែម្ដង។ តែដើម្បីថតរូបទាំងនេះឲ្យបានល្អ អ្នកត្រូវមានតិចនិកជាច្រើនដូចជា៖
ពន្លឺ (Lighting)៖ អ្នកអាចថតវីដេអូ Super Slow- mo បានល្អនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់។ រាល់ ពេលអ្នកប្ដូរទៅកម្មវិធីថតទៅ Super Slow-mo វានឹងងងឹត ដោយសារបច្ចេកវិទ្យាត្រូវការចាប់យករូបភាព 960frame ក្នុង ១វិនាទី គឺត្រូវការពន្លឺគ្រប់គ្រាន់ (ពន្លឺថ្ងៃជាជម្រើសល្អបំផុត)។
កំណត់ពេល (Timing)៖ កម្មវិធី Super Slow-Mo នឹងចាប់យក ០,២ វិនាទីនៃវីដេអូ ហើយពង្រីកទៅជា ៦វិនាទីវិញ។ គួររកសកម្មភាពល្អៗដែលធ្វើឲ្យវីដេអូ Super Slow-mo កាន់តែមានភាពទាក់ទាញ ហើយកុំព្យាយាមថតអ្វីមួយដែលលើសពី ៣ ឬ ៤វិនាទី។
លំនឹង៖ ប្រើជើងទម្រកាមេរ៉ា (Tripod) ឬរកវិធីណាដែលអាចដាក់ទូរសព្ទ S9/S9+ ឲ្យនឹង ព្រោះ Super Slow-Mo ដំណើរការបានល្អបំផុតនៅពេលអ្នកអាចរក្សាលំនឹងបាន។
ថតរូបជាច្រើនក្នុងពេលតែមួយ (Multi-take)៖ នៅក្នុង Settings នៃកាមេរ៉ា អ្នកត្រូវកំណត់ថា អ្នកចង់ឲ្យកម្មវិធី Super Slow-MO ចាប់យករូបជាច្រើនក្នុងពេលតែមួយ ឬគ្រាន់តែថតយកតែមួយ។ ការចាប់យករូបច្រើនក្នុងពេលតែមួយ នឹងប្រើប្រាស់មេម៉ូរីច្រើនជាង តែជម្រើសរូបក៏មានច្រើនតាមហ្នឹងដែរ។
Reverse ឬ Swing៖ បន្ទាប់ពីមានវីដេអូ Super Slow-mo ហើយ អ្នកអាចសាកធ្វើឲ្យវីដេអូនោះបញ្ច្រាសវិញ ដើម្បីបន្ថែមភាពទាក់ទាញ។
តិចនិកទាំងនេះ បានពីការចែករំលែករបស់លោក ឆេង សុភ័ក្ត្រ ដែលជាអ្នកថតរូបល្បីមួយរូបនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ចង់ដឹងកាន់តែច្បាស់ មើលវីដេអូខាងក្រោម៖